មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំកិច្ចប្រជុំស្ដីពីការ​ផ្សព្វផ្សាយអនុក្រឹត្យគ្រប់គ្រងអាងទន្លេ ការប្រើប្រាស់ទឹក និងការការពារប្រភពទឹក ក្នុងក្របខ័ណ្ឌអាងស្ទឹងទន្លេ ក្នុងខេត្តស្វាយរៀង
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំកិច្ចប្រជុំស្ដីពីការ​ផ្សព្វផ្សាយអនុក្រឹត្យគ្រប់គ្រងអាងទន្លេ ការប្រើប្រាស់ទឹក និងការការពារប្រភពទឹក ក្នុងក្របខ័ណ្ឌអាងស្ទឹងទន្លេ ក្នុងខេត្តស្វាយរៀង


ភ្នំពេញ៖
នៅថ្ងៃព្រហស្បតិ៍ ១២រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត អឿង ចន្ថា អនុរដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រងអាងទន្លេ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់ខេត្តរបស់លេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រងអាងទន្លេ ដើម្បីផ្សព្វផ្សាយ និងពង្រឹងការយល់ដឹងការគ្រប់គ្រងអាងស្ទឹងទន្លេ រួមទាំងអនុក្រឹត្យស្តីពីការគ្រប់គ្រងអាងទន្លេ ការប្រើប្រាស់ទឹក និងការការពារប្រភពទឹក ក្នុងក្របខ័ណ្ឌអាងស្ទឹងទន្លេ ស្ថិតក្នុងភូមិសាស្រ្តខេត្តស្វាយរៀង។

សូមជម្រាបថា កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តម អ៊ុក វុទ្ធី អនុរដ្ឋលេខាធិការ និងជាអនុប្រធានលេខាធិការដ្ឋាន សមាជិក-សមាជិកានៃលេខាធិការដ្ឋាន ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងអាងទន្លេខេត្ត លោក លោកស្រី តំណាងមន្ទីរទាំង១៥ របស់ក្រសួង-ស្ថាប័ន ជាសមាជិកនៃគណៈកម្មាធិការជាតិគ្រប់គ្រងអាងទន្លេ ព្រមទាំងលោក លោកស្រី អភិបាលនៃគណៈអភិបាលស្រុក និងមេឃុំពាក់ព័ន្ធ សរុបចំនួន ១៤០នាក់។

ឯកឧត្តមអនុរដ្ឋលេខាធិការ បានមានប្រសាសន៍ថា កិច្ចប្រជុំនេះ គឺមានគោលបំណងដើម្បីផ្សព្វផ្សាយ និងពង្រឹងការយល់ដឹងការគ្រប់គ្រងអាងស្ទឹងទន្លេ រួមទាំងអនុក្រឹត្យស្តីពីការគ្រប់គ្រងអាងទន្លេ ការប្រើប្រាស់ទឹក និងការការពារប្រភពទឹក ក្នុងក្របខ័ណ្ឌអាងស្ទឹងទន្លេ ដើម្បីជំរុញប្រសិទ្ធភាពការគ្រប់គ្រងអាងស្ទឹងទន្លេ ការគ្រប់គ្រងធនធានទឹកចម្រុះ សុខភាពស្ទឹងទន្លេ ជាពិសេសការរៀបចំផែនការ និងការផ្សព្វផ្សាយឱ្យបានច្បាស់លាស់ដល់ភាគីពាក់ព័ន្ធក្នុងការប្រើប្រាស់ធនធានទឹកប្រកបដោយនិរន្តរភាព ៕












Previous Post Next Post