ឯកឧត្តម ខូយ រីដា អញ្ជើញទទួលថវិកា និងឃីតសង្គ្រោះបឋម ពីមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ សម្រាប់ឧបត្ថម្ភដល់កងកម្លាំងយោធាជួរមុខ និងជនភៀសសឹក
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម ខូយ រីដា អញ្ជើញទទួលថវិកា និងឃីតសង្គ្រោះបឋម ពីមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ សម្រាប់ឧបត្ថម្ភដល់កងកម្លាំងយោធាជួរមុខ និងជនភៀសសឹក


ភ្នំពេញ៖
ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ នារសៀលថ្ងៃសៅរ៍ ទី២៣ ខែសីហា ឆ្នាំ២០២៥ នៅសាលាខេត្ត អគាររដ្ឋបាលខេត្ត បានទទួលថវិកាចំនួន ៥.០៣០.០០០រៀល និងឃីតសង្គ្រោះបឋមចំនួន ៥០០កញ្ចប់ ពីមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ដែលបានចូលរួមចំណែកជួយឧបត្ថម្ភដល់កងកម្លាំងយោធាជួរមុខ និងជនភៀសសឹក។

ឯកឧត្តមអភិបាលខេត្តពោធិ៍សាត់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ មន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ដែលបានប្រគល់ថវិកា និងឃីតសង្គ្រោះបឋម ជូនរដ្ឋបាលខេត្តពោធិ៍សាត់ សម្រាប់បែងចែកជូនដល់កងកម្លាំងយោធាជួរមុខ និងជនភៀសសឹក។

ថវិកា និងឃីតសង្គ្រោះបឋម ដែលបានចូលរួមឧបត្ថម្ភ ចេញពីទឹកចិត្តដ៏ល្អថ្លៃថ្លា ជាគំរូវីរភាព ដ៏ឧត្តុង្គឧត្តមសម្រាប់ជាគុណប្រយោជន៍ និងបានជួយដល់ការងារមនុស្សធម៌ ជូនប្រជាពលរដ្ឋដែលរងទុក្ខលំបាកពិតប្រាកដ និងជួយដល់កងកម្លាំងជួរមុខ និងជនភៀសសឹក ៕











Previous Post Next Post