ភ្ញៀវទេសចរកូរ៉េ និងមូស្លីម រំពឹងនឹងមកទស្សនាកម្ពុជាកាន់តែច្រើនឡើង តាមរយៈកិច្ចសហប្រតិបត្តិការរួមគ្នារវាងក្រសួងទេសចរណ៍ និងស្ថានទូតកម្ពុជាប្រចាំប្រទេសកូរ៉េ និងប្រទេសអារ៉ាប់អេហ្សីប
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ភ្ញៀវទេសចរកូរ៉េ និងមូស្លីម រំពឹងនឹងមកទស្សនាកម្ពុជាកាន់តែច្រើនឡើង តាមរយៈកិច្ចសហប្រតិបត្តិការរួមគ្នារវាងក្រសួងទេសចរណ៍ និងស្ថានទូតកម្ពុជាប្រចាំប្រទេសកូរ៉េ និងប្រទេសអារ៉ាប់អេហ្សីប


ភ្នំពេញ៖
នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ និងឯកឧត្តម សោម វិសាល ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប ប្រទេសអារ៉ាប៊ីសាអូឌីត ព្រះរាជាណាចក្រម៉ារ៉ុក សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតអាល់ហ្សេរី សាធារណរដ្ឋប្រជាធិបតេយ្យសហព័ន្ធអេត្យូពី សហភាពអាហ្វ្រិក និងប្រទេសអូម៉ង់ ដែលមាននិវេសនដ្ឋាននៅរដ្ឋធានីគែរ នៃសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប ចូលជួបសម្តែងការគួរសម និងស្នើសុំអនុសាសន៍ដ៏ខ្ពង់ខ្ពស់លើការជំរុញផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគក្នុងវិស័យទេសចរណ៍របស់ប្រទេសកម្ពុជា ព្រមទាំងទទួលបាននូវព័ត៌មានសំខាន់ៗ ទាក់ទងនឹងផែនការជាតិទេសចរណ៍ និងស្ថិតិទេសចរណ៍ នាទីស្តីការក្រសួង។

ក្នុងឱកាសជំនួបដ៏មានសារៈសំខាន់ និងប្រកបដោយផ្លែផ្កា ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនចំពោះឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលតែងតែផ្តល់ការគំាទ្រ និងកិច្ចសហការដ៏ជិតស្និទ្ធិដល់ក្រសួងទេសចរណ៍ ដើម្បីអាចផ្សព្វផ្សាយសក្តានុពលទេសចរណ៍បានគ្រប់ទិសទី តាមរយៈស្ថានឯកអគ្គរាជទូត, តំណាងស្ថានបេសកកម្មអចិន្រ្តៃយ៍ និងស្ថានកុងស៊ុលកម្ពុជានៅបរទេស។ 

ទន្ទឹមនឹងនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានស្នើឯកឧត្តមឯកអគ្គរាជទូតដែលអញ្ជើញទៅបំពេញបេសកកម្មការទូតខាងមុខ ជួយបន្តផ្សព្វផ្សាយសក្តានុពល  និងកាលានុវត្តភាពវិនិយោគក្នុងវិស័យទេសចរណ៍ដែលកំពុងដែលកើនឡើងជាបន្តបន្ទាប់ ជាពិសេសគឺកត្តាសុខសន្តិភាព ការធានាសុវត្ថិភាពដល់ភ្ញៀវទេសចរ ព្រមទាំងសូមចូលរួមប្រឆាំងជាមួយនឹងព័ត៌មានក្លែងក្លាយដែលជះផលអវិជ្ជមានដល់កិត្តិសព្ទ និងទេសចរណ៍កម្ពុជា។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានជូនពរដល់ឯកឧត្តមឯកអគ្គរាជទូតទាំងពីររូប មានសុខភាពល្អ អាយុយឺនយូរ ជោគជ័យក្នុងបេសកកម្មការទូតដ៏ឧត្តុង្គឧត្តម ព្រមទាំងធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព ៕















Previous Post Next Post