អភិបាលខេត្តក្រចេះ អញ្ជើញចុះទស្សនៈកិច្ច និងជួបសំណេះសំណាលជាមួយតំណាងក្រុមហ៊ុនឯកជន និងកម្មករ ស្ថិតនៅស្រុកស្នួល
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

អភិបាលខេត្តក្រចេះ អញ្ជើញចុះទស្សនៈកិច្ច និងជួបសំណេះសំណាលជាមួយតំណាងក្រុមហ៊ុនឯកជន និងកម្មករ ស្ថិតនៅស្រុកស្នួល


ភ្នំពេញ៖
នៅថ្ងៃសៅរ៍ ទី៣០ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ បានដឹកនាំប្រតិភូអញ្ជើញចុះទស្សនកិច្ច និងជួបសំណេះសំណាលជាមួយតំណាងក្រុមហ៊ុន និងកម្មករ នៅក្រុមហ៊ុនថាកូអាហ្គី្រ ស្ថិតនៅឃុំគ្រញូងសែនជ័យ ស្រុកស្នួល។ 

គូសបញ្ជាក់ដែរថា៖ ក្នុងដំណើរទស្សនៈកិច្ចនេះ ឯកឧត្តមអភិបាលខេត្ត រួមនិងប្រតិភូបានអញ្ជើញចុះពិនិត្យមើលទីតាំងចម្ការចេក, កន្លែងចិញ្ចឹមគោ, កន្លែងផលិតចំណីគោ, ពិនិត្យមើលសាលារៀន ជួបជាមួយលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស, ពិនិត្យមើលផ្ទះកម្មករស្នាក់នៅ រួមនិងកន្លែងហូបចុកផងដែរ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម វ៉ា ថន បានលើកឡើងថា៖ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលបច្ចុប្បន្នបានធ្វើឱ្យខេត្តក្រចេះ មានការរីកចម្រើនយ៉ាងខ្លាំង ពិសេសកំណើនក្រុមហ៊ុន រោងចក្រ សហគ្រាស ដែលគិតមកទល់ពេលនេះ គឺមាន១១ក្រុមហ៊ុន និងមានកម្មករ កម្មការិនីកំពុងបម្រើការងារ។ ទន្ទឹមនឹងការកើនឡើង នៃក្រុមហ៊ុនរោងចក្រសហគ្រាសនេះ ក្រុមហ៊ុនថាកូអាហ្គី្រក៏កំពុងផ្តល់ការងារដល់កម្មករ-នយោជិកប្រមាណ ១០,៣០៦នាក់ ក្នុងនោះពលករមកពីប្រទេសថៃ ចំនួន៧២៦នាក់ ហើយសព្វថ្ងៃក៏នៅមានតម្រូវការនូវកម្លាំងពលកម្ម ចំនួន ១,៨៥២នាក់ បន្ថែមទៀតផងដែរ ហើយបណ្តារោងចក្រ សហគ្រាសទាំងអស់នោះសុទ្ធតែជាសមាជិក នៃ ប.ស.ស.។

ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ ក៏បានបង្ហាញនូវការត្រេកអរជាមួយបងប្អូនពលករ ដែលបានវិលត្រឡប់មកកាន់មាតុប្រទេសវិញ ពិសេសស្រុកកំណើតដែលជាឱកាសក្នុងការជួបជុំកូនចៅ និងក្រុមគ្រួសារ គ្រាដែលប្រទេសជាតិកំពុងរងការឈ្លានពានពីប្រទេសថៃ។ 

ឯកឧត្តមអភិបាលខេត្ត បានសង្កត់ធ្ងន់ថា៖ ការវិលត្រឡប់មកកាន់ស្រុកកំណើតនេះ ពលរដ្ឋអាចធ្វើការនៅក្នុងស្រុកខ្លួនឯង ដោយមិនមានការព្រួយបារម្ភ កូនៗអាចបានរៀនសូត្រមានខ្ពង់ខ្ពស់ដោយមិនបាច់តាមឪពុកម្តាយធ្វើចំណាកស្រុកទៀតទេ។

ក្នុងនោះដែរ ឯកឧត្តម វ៉ា ថន ក៏បានណែនាំដល់បណ្តារោងចក្រ សហគ្រាស ដែលកំពុងជ្រើសរើសកម្មករ-និយោជិក ត្រូវសហការជាមួយមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត ក្នុងការរៀបចំបញ្ជូនព័ត៌មានទាំងនោះ ឱ្យមកដល់តាមបណ្តាភូមិ-ឃុំ-ស្រុក ដើម្បីបង្កលក្ខណៈងាយស្រួលដល់ពលរដ្ឋបានដឹង និងអាចងាយស្រួលរើសការងារដែលគាត់ចង់ធ្វើ និងអាចធ្វើបានដោយមានការជួយសម្របសម្រួលលើនីតិវិធីផ្សេងៗពីមន្ត្រីពាក់ព័ន្ធ ៕




















Previous Post Next Post