ឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា អញ្ជើញដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅបន្ត របស់ស្នងការដ្ឋាននគរបាលខេត្តក្រចេះ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា អញ្ជើញដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅបន្ត របស់ស្នងការដ្ឋាននគរបាលខេត្តក្រចេះ


ភ្នំពេញ៖
នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅអនុវត្តសម្រាប់ខែបន្ត របស់ស្នងការដ្ឋាននគរបាលខេត្តក្រចេះ។ 

ក្នុងកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រីស្នងការរង លោកនាយការិយាល័យ លោកអធិការនិងអធិការរងនគរបាលក្រុង-ស្រុក លោកមេបញ្ជាការវរការពារព្រំដែន៦១៩ និងលោកប្រធានច្រកទ្វារទ្វេភាគីជ័យឃ្លាំង លោកនាយប៉ុស្តិ៍នគរបាលការពារព្រំដែន រួមនិងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលនៅទូទាំងខេត្ត។

លោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា បានបន្តដាក់ចេញនូវបទបញ្ជាទៅតាមការិយាល័យជំនាញ និងអធិការដ្ឋាននគរបាលក្រុង-ស្រុក ឱ្យបង្កើនការយកចិត្តទុកដាក់ក្តោបសភាពការណ៍សន្តិសុខក្នុងមូលដ្ឋានឱ្យបានម៉ឺងម៉ាត់ ដើម្បីធានាបានសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈក្នុងសង្គម។ កម្លាំងជំនាញ និងនគរបាលបាលតាមក្រុង-ស្រុក ត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសនានាឱ្យមានប្រសិទ្ធិភាព ជាពិសេស បទល្មើសដែលជាបញ្ហាប្រឈមនោះ គឺបទល្មើសកាច់សោរកម៉ូតូ និងបទល្មើសឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋតាមផ្លូវសាធារណៈ ធ្វើយ៉ាងណាត្រូវធានាឱ្យបាន ដើម្បីផ្តល់ភាពកក់ក្តៅជូនពលរដ្ឋ និងសង្គមជាតិ។

លោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា បានណែនាំឱ្យបន្តយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងកម្លាំងឱ្យបានច្បាស់លាស់ ដោយត្រូវត្រួតពិនិត្យវត្តមានឱ្យបានត្រឹមត្រូវ កម្លាំងត្រូវត្រៀមចំណុចខ្ពស់២៤ម៉ោងលើ២៤ម៉ោង បែងចែងឱ្យមានវេនប្រចាំការ វេនល្បាតក្នុងមូលដ្ឋានជាប្រចាំ ដើម្បីជាការបំពេញតួនាទីភារកិច្ចដោយស្មារតីទទួលខុសត្រូវ និងឆន្ទៈខ្ពស់ក្នុងការបម្រើប្រជាជន និងជាតិមាតុភូមិ ឮ។

ការិយាល័យជំនាញពាក់ព័ន្ធ ត្រូវបន្តយកចិត្តទុកដាក់ តាមដានឱ្យបានជាប់លាប់ លើព័ត៌មាន ឬការបង្ហោះនៅលើបណ្តាញសង្គមទាំងឡាយណា ដែលចរិតញុះញង់រើសអើងបង្កឱ្យមានការប៉ះពាល់ទៅដល់សន្តិសុខសណ្តាប់ធ្នាប់សុវត្ថិភាពសង្គម គឺត្រូវតែទប់ស្កាត់ និងចាត់វិធានការច្បាប់ជាធរមាន ប្រសិនបើរកឃើញមានបទល្មើស។

ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏ក្រើនរំលឹកបន្ថែមទៀត ឱ្យជំនាញ និងអធិការដ្ឋាននគរបាលក្រុង-ស្រុក បន្តពង្រឹងការបង្ក្រាបបទល្មើសគ្រឿងញៀន ឱ្យបានកាន់តែខ្លាំងបន្ថែមទៀត ដែលវាក៏ជាភារកិច្ចស្នូលរបស់សមត្ថកិច្ច និងជាការចូលរួមអនុវត្តគោលនយោបាយភូមិឃុំ សង្កាត់ មានសុវត្ថិភាពផងដែរ ស្របពេលដែលរាជរដ្ឋាភិបាលអាណត្តិទី៧នេះ បានកំណត់យកបញ្ហាគ្រឿងញៀននេះ គឺជាការងារអាទិភាពចម្បងទី៤ ដែលរាជរដ្ឋាភិបាលកម្ពុជា ត្រូវប្រយុទ្ធប្រឆាំងផងនោះ ៕





















Previous Post Next Post