ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានបេីកកិច្ចប្រជុំពិភាក្សា និងកែសម្រួល លេីគោលការណ៍ណែនាំ ស្តីពី នីតិវិធីបំពេញបែបបទ សម្រាប់អនុវត្តចំពោះអ្នកដំណេីរចូល -ចេញ ឆ្លងកាត់ព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ។
ក្នុងកិច្ចប្រជុំនេះ មានការចូលរួមពីឯកឧត្តម អគ្គនាយករង ប្រធាននាយកដ្ឋានច្រកទ្វារទី១ ប្រធាននាយកដ្ឋានច្រកទ្វារទី ២ ប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានអន្តោប្រវេសន៍ អនុប្រធាននាយកដ្ឋាន និងមន្រ្តីជំនាញ នៅសាលប្រជុំ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ៕