ឯកឧត្ដមរដ្ឋមន្រ្ដី ឆាយ ប្ញទ្ធិសែន អញ្ជើញជួបសួរសុខទុក្ខក្រុមគ្រួសារកងទ័ពដែលកំពុងឈរជើងនៅសមរភូមិមុខ តាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្ដមរដ្ឋមន្រ្ដី ឆាយ ប្ញទ្ធិសែន អញ្ជើញជួបសួរសុខទុក្ខក្រុមគ្រួសារកងទ័ពដែលកំពុងឈរជើងនៅសមរភូមិមុខ តាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង


ភ្នំពេញ៖
នាព្រឹកថ្ងៃអង្គារ ៣រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ ព.ស ២៥៦៩ ត្រូវនឹង ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ នៅសាលាស្រុកសាមគ្គីមានជ័យ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស បានអញ្ជើញជួបសួរសុខទុក្ខក្រុមគ្រួសារកងទ័ពដែលកំពុងឈរជើងនៅសមរភូមិមុខ តាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ 

អញ្ជើញចូលរួមក្នុងឱកាសនោះមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ និងប្រធាន អនុប្រធាន សមាជិក សមាជិកានៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំទាំង ៩ នៃស្រុកសាមគ្គីមានជ័យ និងក្រុមគ្រួសារកងទ័ពដែលកំពុងឈរជើងនៅសមរភូមិមុខ តាមបណ្ដោយព្រំដែនកម្ពុជា ថៃ មានចំនួនសរុប ១៨០គ្រួសារដែលកំពុងរស់នៅក្នុងស្រុកសាមគ្គីមានជ័យផងដែរ។

មុនកិច្ចចាប់ផ្ដើម អង្គពិធីបានធ្វើការគោរពវិញ្ញាណក្ខន្ធវីរៈយោធិនកម្ពុជាដែលបានពលីជីវិតក្នុងសមរភូមិប្រយុទ្ធដ៏អង់អាចក្លាហានក្នុងបុព្វហេតុការពារបូរណៈភាពទឹកដីពីការឈ្លានពានរបស់ទាហានបរទេស។

ជាកិច្ចចាប់ផ្តើម លោក ឈួន ចាន់ណា អភិបាលនៃគណៈអភិបាលស្រុកសាមគ្គីមានជ័យ បានធ្វើរបាយការជូនអង្គពិធីទាំងមូលជ្រាបអំពីស្ថានភាពទូទៅក្នុងស្រុក ការទទួលពលករដែលត្រលប់មកពីប្រទេសថៃ និងបានបញ្ជាក់ផងដែថានៅក្នុងមូលដ្ឋានស្រុកសាមគ្គីមានជ័យ មានវីរៈកងទ័ពឈរជើងនៅសមរភូមិមុខសរុប ១៨០រូប។ ជាមួយគ្នានោះសកម្មភាពរបស់ ឯកឧត្ដមរដ្ឋមន្រ្ដី ឆាយ ឫទ្ធិសែន រួមជាមួយឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ រដ្ឋបាលខេត្ត បានចូលរួមរៀបចំពិធីបុណ្យសពតាមប្រពៃណី ការចូលរួមពិធីគោរពវិញ្ញាណក្ខន្ធ ព្រមទាំងបាននាំយកថវិការបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទៅប្រគល់ជូនគ្រួសារវីវៈកងទ័ពដែលបានពលីជីវិតនៅក្នុងសមរភូមិនៅតំបន់តាថាវ ខេត្តព្រះវិហារ ស្ថិតនៅក្នុងឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ។

បន្តាប់ពីស្តាប់របាយការណ៍របស់លោកអភិបាលស្រុករួចមក ឯកឧត្ដមរដ្ឋមន្រ្ដី ឆាយ ឫទ្ធិសែន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនាស្រឡាញ់ និងនឹករលឹកព្រមទាំងពរសព្វសាធុការពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនដល់អង្គពិធីទាំងមូល និងបានមានប្រសាសន៍ទៅកាន់ក្រុមគ្រួសារយោធិន ដោយសម្តែងនូវការគោរព និងដឹងគុណចំពោះវីរភាពអង់អាចក្លាហាន និងការលះបង់គ្រប់បែបយ៉ាងក្នងបេសកកម្មការពារជាតិ និងការពារបូរណភាពទឹកដី។ 

ឯកឧត្ដមរដ្ឋមន្រ្ដី បានបន្តជម្រាបជូនអំពីស្ថានការជាក់ស្តែងដែលកំពុងកើតមានឡើននាពេលបច្ចុប្បន្ន និងសូមឱ្យបងប្អូនប្រជាពលរដ្ឋបន្តគាំទ្រនិងជឿជាក់លើប្រមុខដឹកនាំដែលមានសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធិសភានៃព្រះរាជាណាចក្រកម្ពុជា និងជាមគ្គុទេសឯកនៃសន្តិភាព និងជឿជាក់ ព្រមទាំងគាំទ្រចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាលើការដោះស្រាយបញ្ហាព្រំដែននេះដោយសន្តិវិធិ ដោយកម្ពុជាចង់បានសន្តិភាព កម្ពុជាគោរពតាមកិច្ចព្រមព្រៀងស្ដីពីបទឈប់បាញ់ កាលពីថ្ងៃទី២៨ ខែកក្កដាកន្លងមកនេះ។ 

ឯកឧត្ដមរដ្ឋមន្រ្ដី បានជម្រាបជូនអង្គពិធីពីកត្តាសំខាន់ៗនាំឱ្យកម្ពុជាទទួលបាននូវជ័យជំនះ នៅសមរភូមិរួមមាន៖ 
១-កម្ពុជាមានថ្នាក់ដឹកនាំកំពូលដែលបាននិងកំពុងដឹកនាំប្រទេសប្រកបដោយភាពឈ្លាសវៃ គឺសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្ដី។
២-វីរយុទ្ធជនកម្ពុជាយើង មានវិន័យល្អ ឆន្ទៈប្រយុទ្ធមុះមុតការពារដែនអធិបតេយ្យអង់អាចក្លាហាន។ 
៣-អន្ដរជាតិ បានសម្ដែងការគាំទ្រចំពោះកម្ពុជា ដែលចង់បានសន្តិភាពពិតប្រាកដ។ 
៤-ប្រជាជនកម្ពុជាយើងមានសាមគ្គីភាពរឹងមាំក្នុនាមខ្មែរតែមួយ គាំទ្រសមរភូមិមុខ និងជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្ដមរដ្ឋមន្រ្ដី បានផ្ដាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ និងក្រុមគ្រួសារ កងទ័ពទាំងអស់សូមកុំជឿលើព័ត៌មានដែលមានប្រភពមិនច្បាស់លាស់ គឺពីស្ថាប័នរាជរដ្ឋាភិបាល និងត្រូវរួបរួមសាមគ្គីគ្នាពីសមរភូមិក្រោយ ដើម្បីគាំទ្រទៅដល់យុទ្ធជនរបស់យើងនៅសមភូមិមុខ។ 

ក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋមន្រ្ដី ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ទៅជូនក្រុមគ្រួសារកងទ័ពដែលកំពុងឈរជើងនៅតាមសមរភូមិមុខ តាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ចំនួន ១៨០គ្រួសារ ដោយមួយគ្រួសារទទួលបាន៖ អង្ករ ២៥គីឡូក្រាម, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ប្រេងឆា ២លីត្រ និងថវិកា ១០ម៉ឺនរៀល និងសម្ភារៈរួមមានក្រម៉ា ១, សារ៉ុង ១, សាប៊ូ ១កញ្ចប់ និងសម្ភារៈមួយចំនួនទៀត ៕





























Previous Post Next Post