ឯកឧត្តម សួស យ៉ារ៉ា និងលោកជំទាវ នាំយកនូវទេយ្យទាន ព្រមទាំងទៀនចំណាំព្រះវស្សាវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តសុវណ្ណជលសារ (វត្តកំពង់ចំលង) ខេត្តកំពង់ធំ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម សួស យ៉ារ៉ា និងលោកជំទាវ នាំយកនូវទេយ្យទាន ព្រមទាំងទៀនចំណាំព្រះវស្សាវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តសុវណ្ណជលសារ (វត្តកំពង់ចំលង) ខេត្តកំពង់ធំ


ភ្នំពេញ៖
ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំ និងលោកជំទាវ នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ បាននាំយកនូវទេយ្យទានរួមមាន៖ អង្ករ មី អំបិល ស្កសរ សាដក់ ប្រេងឆា ព្រមទាំងទៀនចំណាំព្រះវស្សា រួមជាមួយបច្ច័យសម្រាប់កសាង វេរប្រគេនចំពោះព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅវត្តសុវណ្ណជលសារ (កំពង់ចំលង) នៅឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ពិធីវេរទេយ្យទាន ទៀនចំណាំព្រះវស្សា និងបច្ច័យនេះ មានគោលបំណងឧទ្ទិសនូវកុសល្យផលបុណ្យជូនដល់វីរកងទ័ពដែលបានពលីនៅសរមភូមិមុខ និងបួងសួងសុំសេចក្តីសុខសេចក្តីចម្រើន សូមឱ្យប្រទេសកម្ពុជា ចៀសផុតឆ្ងាយពីគ្រោះអាក្រក់ទាំងឡាយទាំងពួង ប្រជាពលរដ្ឋសុខសប្បាយរស់នៅក្រោមម្លប់សន្តិភាពដ៌យូរអង្វែង ៕











Previous Post Next Post