ឯកឧត្តម ផុន លីវិរៈ អញ្ជើញបិទវគ្គបំពាក់បំប៉នពង្រឹងសមត្ថភាព ស្ដីពី “ក្រមសីលធម៌វិជ្ជាជីវៈ នៃមន្រ្តីផ្ដល់សេវា ជំនាន់ទី៦” ដល់មន្រ្តីផ្ដល់សេវា
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម ផុន លីវិរៈ អញ្ជើញបិទវគ្គបំពាក់បំប៉នពង្រឹងសមត្ថភាព ស្ដីពី “ក្រមសីលធម៌វិជ្ជាជីវៈ នៃមន្រ្តីផ្ដល់សេវា ជំនាន់ទី៦” ដល់មន្រ្តីផ្ដល់សេវា


ភ្នំពេញ៖
នារសៀលថ្ងៃអង្គារ ៣រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សម្ដស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ផុន លីវិរៈ អគ្គនាយករង តំណាង ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំពាក់បំប៉នពង្រឹងសមត្ថភាព ស្ដីពី “ក្រមសីលធម៌វិជ្ជាជីវៈ នៃមន្រ្តីផ្ដល់សេវា ជំនាន់ទី៦” ដោយមានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ត្រី បណ្ឌិត យ៉េន យ៉ាត នាយកវិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្រ្តនគរបាល នៃបណ្ឌិត្យសភានគរបាលកម្ពុជា ជាគ្រូបង្គោល។

វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ (ថ្ងៃទី១១-១២ ខែសីហា ឆ្នាំ២០២៥) នៅសាលប្រជុំអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រីអនុប្រធាននាយកដ្ឋាន ព្រមទាំងលោកនាយ នាយរងការិយាល័យ និងលោក លោកស្រីដែលជាសិក្ខាកាមចំណុះនាយកដ្ឋាន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មជាច្រើនរូបទៀត។

ថ្លែងក្នុងពិធីបិទនេះផងដែរ ឯកឧត្តម ផុន លីវិរៈ អគ្គនាយករង បានមានប្រសាសន៍ណែនាំ និងផ្តាំផ្ញើដល់លោក លោកស្រីជាសិក្ខាកាមទាំងអស់ដែលបានយកចិត្តទុកដាក់ខិតខំប្រឹងប្រែងសិក្សារៀនសូត្រវគ្គបណ្តុះបណ្តាលនេះរហូតទទួលបានជោគជ័យគ្រប់ៗគ្នា ហើយសង្ឃឹមថា ពេលត្រឡប់ទៅបំពេញភារកិច្ចតាមអង្គភាពជំនាញរៀងៗខ្លួនវិញ ត្រូវប្រកាន់ខ្ជាប់ឱ្យបាននូវ ក្រមសីលធម៌វិជ្ជាជីវៈ នៃការផ្ដល់សេវានេះ ព្រោះថាវាពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ក៏ដូចជាលើកកម្ពស់ផ្នែកសីលធម៌របស់មន្ត្រីម្នាក់ៗ និងអង្គភាពទាំងមូលផងដែរ ៕
















Previous Post Next Post