ឯកឧត្តម ចាន់ សុធា ដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សាលើសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពី លក្ខន្តិកៈដោយឡែកនៃអង្គគ្រូបង្រៀន និងសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពី លក្ខន្តិកៈដោយឡែក នៃអង្គសុខាភិបាល
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម ចាន់ សុធា ដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សាលើសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពី លក្ខន្តិកៈដោយឡែកនៃអង្គគ្រូបង្រៀន និងសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពី លក្ខន្តិកៈដោយឡែក នៃអង្គសុខាភិបាល


ភ្នំពេញ៖
នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សាលើសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈដោយឡែកនៃអង្គគ្រូបង្រៀន និងសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈដោយឡែកនៃអង្គសុខាភិបាល ក្នុងគោលបំណងដើម្បីផ្ដល់ធាតុចូលបន្ថែមលើសេចក្តីព្រាងព្រះរាជក្រឹត្យនេះឱ្យស្របទៅនឹងព្រះរាជក្រឹត្យស្ដីពីលក្ខន្ដិកៈដោយឡែកសម្រាប់បុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ និងគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានរដ្ឋបាល និងអគ្គនាយកដ្ឋានធនធានមនុស្ស ក្រសួងមហាផ្ទៃ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ដ្រីបច្ចេកទេសនៃលេខាធិការដ្ឋាន គ.ជ.អ.ប. សរុបប្រមាណ២០រូប ៕











Previous Post Next Post