អភិបាលខេត្តកំពត៖ ទឹកដីពិតជាសំខាន់ណាស់សម្រាប់ជនជាតិមួយ ដូច្នេះការការពារទឹកដី គឺជារឿងសំខាន់បំផុត
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

អភិបាលខេត្តកំពត៖ ទឹកដីពិតជាសំខាន់ណាស់សម្រាប់ជនជាតិមួយ ដូច្នេះការការពារទឹកដី គឺជារឿងសំខាន់បំផុត


ភ្នំពេញ៖
ឯកឧត្ដមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា យើងបានកើតជាជនជាតិមួយ មានទឹកដីកំណើតមួយដែលបញ្ជាក់ពីប្រទេសជាតិមួយក្នុងផែនដី ហើយភារកិច្ចដែលជនជាតិមួយ ប្រទេសមួយត្រូវធ្វើដើម្បីកូនចៅជំនាន់ក្រោយ គឺការថែរក្សាទឹកដីកំណើតខ្លួនឱ្យបានគង់វង្ស។

ការលើកឡើងដូចនេះ ក្នុងឱកាសដែល ឯកឧត្ដមបណ្ឌិត អភិបាលខេត្ត ចុះជួបសំណេះសំណាល និងថ្លែងអំណរគុណចំពោះគ្រួសារវីរៈកងទ័ពដែលមានទីលំនៅក្នុងស្រុកកំពង់ត្រាច ចំនួន ៤៩គ្រួសារ ដែលពិធីនេះធ្វើឡើងក្នុងបរិវេណសាលាស្រុកកំពង់ត្រាច។

ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានបន្ថែមថា ប្រជាជនកម្ពុជាទាំងមូលពិតជាមានសំណាងខ្លាំងណាស់ដែលមានមេដឹកនាំដ៏ល្អ គឺសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលលោកទាំងពីរតែងតែគិតគូរជានិច្ចពីសុខទុក្ខប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់ ពិសេសការយកបានមកនូវសុខសន្តិភាពជូនជាតិ ជូនប្រជាជន និងបន្តថែរក្សាសុខសន្តិភាពរួមជាមួយនឹងការអភិវឌ្ឍ។ ជាក់ស្តែងក្នុងពេលវេលាដែលមានការឈ្លានពានចង់បានទឹកដីពីសំណាក់ប្រទេសជិតខាង សម្តេចទាំងទ្វេរបានខិតខំអស់ពីកម្លាំងចិត្ត កម្លាំងកាយ ក្នុងការស្វែងរកនូវការបញ្ចប់ការឈ្លានពានដោយសន្តិវិធី ហើយសម្តេចទាំងទ្វេរនៅតែក្រាញននៀល ខាំស្មោះនៅជាមួយវីរៈកងទ័ព និងប្រជាជនកម្ពុជាដោយមិនរត់ចោលនោះឡើយ។

ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានបន្តថា តាមការចង្អុលបង្ហាញដោយផ្ទាលពីសំណាក់ប្រមុខថ្នាក់ដឹកនាំ អាជ្ញាធរខេត្ត រួមជាមួយសប្បុរសជននៅទូទាំងខេត្ត បានរួមគ្នាឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោក សំភារៈ និងថវិកា ដើម្បីផ្តល់ជូនទៅវីរៈកងទ័ពសមរភូមិមុខដែលកំពុងបំពេញតួនាទីការពារទឹកដី ជាតិមាតុភូមិ និងប្រជាជន មិនតែប៉ុណ្ណោះគ្រួសាររបស់វីរៈកងទ័ពដែលនៅសមរភូមិក្រោយនេះក៏ត្រូវបានយកចិត្តទុកដាក់ជាអាទិភាពផងដែរ។ ការចូលរួមចំណែករបស់សប្បុរសជន និងប្រជាពលរដ្ឋនៅសមរភូមិក្រោយបានបង្ហាញឱ្យឃើញពីកម្លាំងសាមគ្គីភាពយ៉ាងរឹងមាំ ក្នុងនាមខ្មែរជួយខ្មែរ ខ្មែរស្រឡាញ់ខ្មែរ ក្នុងស្មារីជាតិនិយមពិតប្រាកដ ដែលស្របនឹងពាក្យមួយថា "ជួរមុខប្រយុទ្ធ ជួរក្រោយផ្គត់ផ្គង់"។

ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិត អភិបាលខេត្ត ក៏បានធ្វើការផ្តាំផ្ញើរ និងថ្លែងអំណរគុណដោយស្មោះអស់ពីដួងចិត្តចំពោះវីរៈកងទ័ព និងគ្រួសារវីរៈកងទ័ពទាំងអស់ ដែលបានចាកចេញពីក្រុមគ្រយសារទៅការពារទឹកដីពីការឈ្លានពានរបស់សត្រូវ ដែលនេះគឺជាគំរូវីរៈភាពដែលប្រជាជន និងកូនខ្មែរជំនាន់ក្រោយគ្រប់រូមត្រូវចងចាំជានិច្ច ៕









Previous Post Next Post