ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា ឆ្នាំ២០២៥ របស់គណៈកម្មាធិការគណបក្សឃុំតាជេស
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា ឆ្នាំ២០២៥ របស់គណៈកម្មាធិការគណបក្សឃុំតាជេស


ភ្នំពេញ៖
កាលពីថ្ងៃសុក្រ ១៤កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់ត្រឡាច បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅបន្តខែសីហា ឆ្នាំ២០២៥ របស់គណៈកម្មាធិការគណបក្សឃុំតាជេស និងក្រុមការងារគណបក្សចុះមូលដ្ឋានឃុំតាជេស ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម អុិត បូព៌ារដ្ឋាដេត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំតាជេស ឯកឧត្តម គឹម ភូន ប្រធានលេខាធិការដ្ឋានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់ត្រឡាច និងឯកឧត្តម លោក លោកស្រី ជាក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ រួមនឹងគណៈកម្មាធិការគណបក្សឃុំ សាខាអង្គភាពជុំវិញឃុំ សរុបចំនួន ៤៦នាក់ ស្រីចំនួន ៦នាក់។ 

កិច្ចប្រជុំបានផ្ដោតលើចំណុចសំខាន់ៗ រួមមានស្ដាប់របាយការណ៍ និងបញ្ហាប្រឈមមួយចំនួនរបស់គណៈកម្មាធិការគណបក្សភូមិ-ឃុំ ស្ដាប់បញ្ហា និងសំណូមពរមួយចំនួនដែលស្នើដោយប្រជាពលរដ្ឋពាក់ព័ន្ធធ្វើនឹងការស្ដារប្រឡាយប្រវែង ២,០០០ម៉ែត្រ និងការសាងសង់ទ្វារទឹកនៅភូមិស្នាយ ឃុំតាជេស។ 

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានឧបត្ថម្ភថវិកាចំនួន ២០០,០០០រៀល ជូនគ្រួសារប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត នៅភូមិស្វាយក្រោម សម្រាប់ជួសជុលដំបូលផ្ទះ និងបានឧបត្ថម្ភថវិកាចំនួន ៥,០០០,០០០រៀល ដើម្បីចូលរួមសម្រាលបន្ទុករបស់គណៈកម្មាធិការគណបក្សឃុំ ក្នុងការចំណាយទៅលើការសាងសង់សាលប្រជុំរបស់គណៈកម្មាធិការគណបក្សឃុំ ៕









Previous Post Next Post