ឯកឧត្តម ចាន់ សុធា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សារវាងលេខាធិការដ្ឋាន គ.ជ.អ.ប. និងអង្គការមូលនិធិអាស៊ី
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម ចាន់ សុធា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សារវាងលេខាធិការដ្ឋាន គ.ជ.អ.ប. និងអង្គការមូលនិធិអាស៊ី


ភ្នំពេញ៖
នារសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានដឹកនាំកិច្ចប្រជុំពិភាក្សារវាងលេខាធិការដ្ឋាន គ.ជ.អ.ប. និងអង្គការមូលនិធិអាស៊ី។


កិច្ចប្រជុំនេះមានបំណងពិភាក្សាស្វែងរកពីបញ្ហា និងតម្រូវការជំនួយចាំបាច់របស់រដ្ឋបាលថ្នាក់ក្រោមជាតិ នៅតំបន់ជាប់ព្រំដែនដែលមានជនភៀសសឹក។ ស្វែងរកវិធីដោះស្រាយបញ្ហាពាក់ព័ន្ធនឹងការបាត់បង់ឯកសារសំខាន់ៗរបស់ប្រជាជន និងពិភាក្សាអំពីការបង្កើតក្រុមការងារសម្រាប់ចុះវាយតម្លៃ និងសម្របសម្រួលកិច្ចគាំទ្រដល់រដ្ឋបាលថ្នាក់ក្រោមជាតិ។


ក្នុងកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំតំណាងនាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ នៃអគ្គនាយកដ្ឋាន និងមន្ត្រីពាក់ព័ន្ធរបស់អង្គការមូលនិធិអាស៊ី ៕











Previous Post Next Post