គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) ពិនិត្យវឌ្ឍនភាពការងារ និងដាក់ទិសដៅបន្ត ដើម្បីជំរុញការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) ពិនិត្យវឌ្ឍនភាពការងារ និងដាក់ទិសដៅបន្ត ដើម្បីជំរុញការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ


ភ្នំពេញ៖
គណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) បានប្រជុំគ្នានារសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ ដើម្បីពិនិត្យវឌ្ឍនភាពការងាររយៈពេល៨ខែ ក្នុងឆ្នាំ២០២៥ និងកំណត់វិធានការអនុវត្តបន្ត សម្រាប់ការងារវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល។ កិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធាន គ.វ.ជ.។ 

បន្ថែមលើការងារដែលសម្រេចបាន និងការងារឆ្ពោះទៅមុខ ដែលបានរាយកាណ៍ជូនអង្គប្រជុំ គណៈកម្មការបានពិភាក្សាទៅលើការធ្វើបច្ចុប្បន្នភាពតារាងលក្ខណៈវិនិច្ឆ័យ សម្រាប់ការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូនៅក្នុងឆ្នាំ២០២៦។

មានប្រសាសន៍ក្នុងកិច្ចប្រជុំ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានវាយតម្លៃខ្ពស់និងកោតសរសើរចំពោះក្រុមការងារ ពិសេសគណៈកម្មការគ្រប់ៗរូបដែលបានចូលរួមជាផ្នែកមួយនៅក្នុងការធ្វើឱ្យអង្គភាពផ្តល់សេវាសាធារណៈក្នុងវិស័យអប់រំនិងវិស័យសុខាភិបាលមានការវិវឌ្ឍទៅមុខគួរឱ្យកត់សម្គាល់។ ទន្ទឹមនេះ កិច្ចការដែលគណៈកម្មការគ្រប់ជាន់ថ្នាក់ និងភាគីពាក់ព័ន្ធកំពុងរួមសហការគ្នាធ្វើនេះ ពិតជាបានចូលរួមលើកកម្ពស់ការផ្តល់សេវាល្អដល់ប្រជាជន ព្រមទាំងរំលេចបាននូវឧត្តមភាពជាមន្ត្រីដែលបានអនុវត្តការងារចេញពីបេះដូងនៅគ្រប់គោលដៅទូទាំងប្រទេស។

កិច្ចប្រជុំនារសៀលនេះ ទទួលបានការចូលរួមមតិយោបល់គ្នាយ៉ាងផុលផុស ហើយក៏បានបង្ហាញស្មារតីថា ការងារដែលកំពុងអនុវត្តនេះ គឺជាផ្នែកដែលប្រទាក់ក្រឡាគ្នាជាមួយនឹងការងារដទៃៗទៀតនៃការកែទម្រង់រដ្ឋបាលសាធារណៈ ធ្វើយ៉ាងណាឱ្យការផ្តល់សេវាសាធារណៈបានកាន់តែកៀក កាន់តែប្រសើរ និងផ្តល់ប្រយោជន៍ជាអាទិភាពដល់ប្រជាពលរដ្ឋរបស់យើងគ្រប់ៗរូប។​

គួររម្លឹកដែលថា ក្នុងពេលនេះ កម្មវិធីវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ កំពុងបើកឱកាសដល់អង្គភាពដាក់ពាក្យប្រកួតប្រជែងសម្រាប់ឆ្នាំ២០២៥។ ​ឆ្នាំនេះ គោលដៅដែលគណៈកម្មការសម្រេចវិនិច្ឆ័យរួមមាន៖ មណ្ឌលសុខភាព សម្រាប់វិស័យសុខាភិបាល។ រីឯវិស័យអប់រំរួមមាន៖​ សាលាបឋមសិក្សា និងអនុវិទ្យាល័យ ៕




















Previous Post Next Post