ភ្នំពេញ៖ កាលពីថ្ងៃព្រហស្បតិ៍ ទី៧ ខែសីហា ឆ្នាំ២០២៥ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបំពេញបេសកកម្មនៅខេត្តព្រះវិហារ និងបាននាំយកអំណោយជាថវិកា និងឱសថមួយចំនួន របស់សប្បុរសជនខ្មែររស់នៅប្រទេសអូទ្រីស ជូនដល់ក្រុមគ្រូពេទ្យ ដែលកំពុងបំពេញភារកិច្ចផ្តល់សេវាពិនិត្យ ព្យាបាលជំងឺជូនប្រជាជនភៀសសឹក នៅមណ្ឌលសុវត្ថិភាពវត្តគិរីទួលអណ្តែត មណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដើម និងផ្តល់ជូនវិរ:កងទ័ពជួរមុខ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យគូលែន នៃខេត្តព្រះវិហារ។
មុនចុះពិនិត្យ និងបំពេញការងារមនុស្សធម៌នៅតាមទីតាំងខាងលេីនេះ លោកជំទាវរដ្ឋលេខាធិការ ក៏បានប្រគល់ឱសថមួយចំនួន ជូនដល់មន្ទីរសុខាភិបាលខេត្តព្រះវិហារ ដែលជាអំណោយសប្បុរសធម៍របស់ក្រុមហ៊ុនឱសថ MGHKH Healthcare Co., Ltd. ដេីម្បីចូលរួមចំណែកគាំទ្រដល់ក្រុមគ្រូពេទ្យដែលជា ”កងទ័ពអាវស” ប្រេីប្រាស់ក្នុងការបម្រេីសេវាពិនិត្យព្យាបាលជំងឺជូនប្រជាជនភៀសសឹក និងជូនវិរ:កងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ការពារជាតិមាតុភូមិ។
ជាមួយគ្នានេះដែរ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល អមដំណេីរដោយថ្នាក់ដឹកនាំ ក្រសួងសុខាភិបាល រួមមានឯកឧត្តមវេជ្ជបណ្ឌិត សាន់ សាប់អី រដ្ឋលេខាធិការ ឯកឧត្តមវេជ្ជបណ្ឌិត នាង ភារិទ្ធ រដ្ឋលេខាធិការ ឯកឧត្តមវេជ្ជបណ្ឌិត ស៊ឹម ស៊ូយ៉េង អនុរដ្ឋលេខាធិការ ឯកឧត្តមវេជ្ជបណ្ឌិត ជូ ម៉េងចាន់ អនុរដ្ឋលេខាធិការ និងឯកឧត្តម ពាស់ មូស្លីម អនុរដ្ឋលេខាធិការ និងលោកវេជ្ជបណ្ឌិត ឈិត សុផល ប្រធាននាយកដ្ឋានសុខភាពផ្លូវចិត្ត នៃក្រសួងសុខាភិបាល បានចុះពិនិត្យការងារពិនិត្យ ព្យាបាលជំងឺ សំណេះសំណាលលេីកទឹកចិត្តក្រុមគ្រូពេទ្យទាំងអស់ និងសាកសួរសុខទុក្ខអ្នកជំងឺ នៅមណ្ឌលសុវត្ថិភាព វត្តគិរីទួលអណ្តែត វត្តពោធិ៍៥០០០ដើម និងនៅមន្ទីរពេទ្យគូលែន។
លោកជំទាវរដ្ឋលេខាធិការ បានផ្តាំផ្ញេីសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល ថ្នាក់ដឹកនាំ បុគ្គលិក មន្ត្រីសុខាភិបាលទាំងអស់ និងសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះការលះបង់ របស់វិរ:កងទ័ពកម្ពុជា ដេីម្បីជាតិមាតុភូមិកម្ពុជា និងសូមផ្តាំផ្ញើរក្រុមគ្រូពេទ្យដែលប្រចាំការនៅទីនោះ បន្តបម្រេីសេវាសុខាភិបាល ប្រកបដោយឆន្ទះខ្ពស់ គោរពនូវក្រមសីលធ៍មវិជ្ជាជីវ: ត្រូវថែរក្សាសុខភាពផ្ទាល់ខ្លួនឱ្យបានល្អ ផងដែរដេីម្បីបម្រេីប្រជាជនបានកាន់តែប្រសេីរឡេីងថែមទៀត។
ជាចុងបញ្ចប់ លោកជំទាវរដ្ឋលេខាអិការ ជូនពរវិរៈកងទ័ពទាំងអស់ ឆាប់ជាសះស្បើយ មានសុខភាពល្អបរិបូណ៍ឡេីងវិញ ដេីម្បីបន្តជាសសរទ្រូងការពារជាតិដ៏រឹងមាំ។ លេីសពីនេះ លោកជំទាវ ក៏បានជូនពរដល់ក្រុមគ្រូពេទ្យទាំងអស់ ឱ្យមានសុខភាពល្អ បន្តបេសកកម្មជួយសង្រ្គោះអាយុជីវិតវីរ:កងទ័ព និងប្រជាជនយេីងផងដែរ ៕



























