ឯកឧត្តម ចាយ បូរិន និងលោកជំទាវ អញ្ជើញបង្សុកូលឧទ្ទិសមហាកុសលជូនវិញ្ញាណក្ខន្ធវីរកងទ័ពជួរមុខ ដែលបានពលីជីវិត ដើម្បីការពារបូរណភាពទឹកដីកម្ពុជា និងប្រគេនទេយ្យទានដល់ព្រះសង្ឃ២៩វត្ត នៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម ចាយ បូរិន និងលោកជំទាវ អញ្ជើញបង្សុកូលឧទ្ទិសមហាកុសលជូនវិញ្ញាណក្ខន្ធវីរកងទ័ពជួរមុខ ដែលបានពលីជីវិត ដើម្បីការពារបូរណភាពទឹកដីកម្ពុជា និងប្រគេនទេយ្យទានដល់ព្រះសង្ឃ២៩វត្ត នៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ


ភ្នំពេញ៖ នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា និងលោកជំទាវ សូ ភត្ត្រា បានអញ្ជើញប្រគេនទេយ្យទានដល់ព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាស ដល់វត្តចំនួន២៩ ប្រារព្វធ្វើនៅក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដើម្បីឧទ្ទិសមហាកុសលជូនវីរកងទ័ពជួរមុខដែលបានពលីជីវិត លើសមរភូមិក្នុងបុព្វហេតុការពារបូរណភាពទឹកដីកម្ពុជា។ 


ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ ក្រសួងធម្មការ និងសាសនា លោកជំទាវ នី ចាន់ ធីតា អភិបាលរងខេត្តត្បូងឃ្មុំ ក្រុមប្រឹក្សាស្រុក អភិបាលស្រុកតំបែរ ឧកញ៉ា ឡុង ណាលី តំណាងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន យិន ផារ៉ាដាយ ពិធីនេះបានប្រារព្ធធ្វើឡើងនៅសាលាអនុគណ វត្តសិរីពោធិវង្ស ហៅវត្តទឹកជ្រៅ ស្ថិតនៅភូមិទឹកជ្រៅ ឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។


ឯកឧត្តមរដ្ឋមន្រ្តី ចាយ បូរិន បានមានប្រសាសន៍ថា ក្រោមការយកចិត្តទុកដាក់ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលជានិច្ចជាកាលតែងយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនប្រជាជនយើងនៅទូទាំងប្រទេស ក្រុមគ្រួសារកងទ័ព បងប្អូនជនភ្លៀសសឹក ពិសេសវីរកងទ័ពដែលកំពុងឈរជើងនៅសមរភូមិមុខ ការពារបូរណភាពទឹកដីនៅតាមបណ្តាយព្រំដែនដែលកំពុងមានជម្លោះ។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តែងតែអញ្ជើញដឹកនាំក្រុមការងារ ចូលរួមគោរពវិញ្ញាណក្ខន្ធវីរយុទ្ធជនពលីនៅសមរភូមិមុខក្នុងបុព្វេហេតុការពារបូរណភាពទឹកដី និងដែនអធិបតេយ្យភាពកម្ពុជា ដែលការគោរពវិញាណក្ខន្ធ គឺបានទៅដល់ផ្ទាល់គេហដ្ឋានសពវីរកងទ័ព។


ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា ក្រោយពីចុះកិច្ចព្រមព្រៀងបទឈប់បាញ់រវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្រ្តីស្តីទីថៃ តាមសំណើរបស់ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក ដោយមានវត្តមានតំណាងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ក្រោមកិច្ចសម្របសម្រួលពី ឯកឧត្តមនាយករដ្ឋមន្រ្តីម៉ាឡេសុី កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងមានកិច្ចប្រជុំជាបន្តបន្ទាប់របស់គណៈកម្មាធិការព្រំដែនចម្រុះកម្ពុជា-ថៃ កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ កម្ពុជាបានអនុវត្ត និងគោរពយ៉ាងខ្ជាប់ខ្ជួនលើបទឈប់បាញ់ ដោយឈរលើស្មារតីនៃការឯកភាពគ្នាក្នុងកិច្ចព្រមព្រៀង ១៣ចំណុច។ ក្នុងន័យនេះរាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាយ៉ាងមុឺងម៉ាត់ និងប្រកាន់យកការដោះស្រាយឈរលើគោលការណ៍ច្បាប់អន្តរជាតិ ការដោះស្រាយដោយសន្តិវិធី និងរក្សាឲ្យបាននូវដែនអធិបតេយ្យភាពទឹកដីរបស់ខ្លួន ទោះក្នុងតម្លៃណាក៏ដោយ។


តាមរយៈការបំពេញបុណ្យកុសលដែលកើតចេញពីការនាំគ្រឿងបរិក្ខារទេយ្យទាន ព្រមទាំងបច្ច័យ ដែលបានប្រគេនព្រះសង្ឃនាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី និងលោកជំទាវ ឧទ្ទិសបួងសួងមនុញ្ញផលនេះ ជូនដល់ដួងវិញ្ញាណក្ខន្ធវីរកងទ័ពខ្មែរដ៏អង់អាចក្លាហាន ដែលបានពលីជីវិត ក្នុងការប្រយុទ្ធគ្នារវាងកម្ពុជា-ថៃ ដែលបានកើតឡើងនៅព្រឹកថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងបុព្វហេតុការការពារបូរណភាពទឹកដី ៕













Previous Post Next Post