ភ្នំពេញ៖ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៥ លោកជំទាវ ជូ ប៊ុនអេង ប្រធានប្រតិបត្តិ គណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងមហាផ្ទៃ បានអញ្ជេីញជាអធិបតីជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគផ្តល់ជូនដល់កងកម្លាំងនគរបាលការពារព្រំដែន និងជនភៀសសឹក នៅខេត្តព្រះវិហារ។
ពិធីនេះដែរ ក៏មានការអញ្ជើញចូលរួមពីលោក មិន សុីថា អភិបាលរងខេត្តព្រះវិហារ ទទួលបន្ទុកនៅជំរំភៀស ព្រមទាំងលោកជំទាវ ឯកឧត្តម សមាជិក សមាជិកា គណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងមហាផ្ទៃជាច្រេីនរូបទៀត ៕
















