ឯកឧត្តម ខូយ រីដា បន្តទទួលថវិកាពីថ្នាក់ដឹកនាំមន្ទីរ អង្គភាព និងសប្បុរសជន ក្នុងខេត្ត ជាលើកទី៣ ព្រមទាំងមិត្តរួមជំនាន់ វគ្គទី២ ក្នុងការចូលរួមចំណែកសាងសង់មន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម ខូយ រីដា បន្តទទួលថវិកាពីថ្នាក់ដឹកនាំមន្ទីរ អង្គភាព និងសប្បុរសជន ក្នុងខេត្ត ជាលើកទី៣ ព្រមទាំងមិត្តរួមជំនាន់ វគ្គទី២ ក្នុងការចូលរួមចំណែកសាងសង់មន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់


ភ្នំពេញ៖
ក្រោមការផ្តួចផ្តើម របស់ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ និងព្រះតេជគុណ ឥន្ទត្ថេរោ នៅ សុគន្ធថៃ ព្រះចៅអធិការវត្តហង្សាបីតិ (ហៅវត្តព្រែកស្តី) ព្រមទាំងឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់, មូលនិធិសាងសង់អគារពហុព្យាបាល និងសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ត្រូវបានសប្បុរសជន ក្នុង-ក្រៅខេត្ត និងក្រៅប្រទេស បានឧបត្ថម្ភថវិកាជាបន្តបន្ទាប់ ដែលកើតចេញពីកម្លាំងញើសឈាម ចូលរួមជាកម្លាំងសាមគ្គី ក្នុងគោលបំណងដើម្បីឱ្យសមិទ្ធផលនេះ លេចចេញជារូបរាងឡើង ក្នុងការផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង។

ជាក់ស្តែងនាល្ងាចថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៥នេះ នៅអគាររដ្ឋបាលខេត្ត, ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានបន្តទទួលថវិកាពីថ្នាក់ដឹកនាំមន្ទីរ អង្គភាព និងសប្បុរសជន ក្នុងខេត្ត ជាលើកទី៣ ព្រមទាំងមិត្តរួមជំនាន់ វគ្គទី២ ក្នុងការចូលរួមចំណែកសាងសង់ អគារពហុព្យាបាល និងសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ដែលបាននឹងកំពុងដំណើរការស្ថាបនាយ៉ាងមមាញឹក។

គួរបញ្ជាក់ថា មូលនិធិសាងសង់អគារពហុព្យាបាល និងសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ត្រូវបានបើកការដ្ឋានដំណើរការសាងសង់ កាលពីល្ងាចថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥កន្លងទៅ ក្រោមអធិបតីភាព ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ និងឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ដែលមានបណ្តោយ៥៤ម៉ែត្រ x ទទឹង២២ម៉ែត្រ កម្ពស់៥ជាន់ គ្រោងចំណាយថវិកាសរុបប្រមាណជិត៥លានដុល្លារ។ 

សម្រាប់ថវិកាដែលទទួលបាននាពេលនេះ មានចំនួន ៦,៨៤០,០០០រៀល និង ១៨,៩៣៤ដុល្លារអារិក ក្នុងនោះមិត្តរួមជំនាន់ វគ្គទី២ ចំនួន ២,៧៨៤ដុល្លារអាមេរិក និង ២០ម៉ឺនរៀល និងថ្នាក់ដឹកនាំមន្ទីរ អង្គភាព និងសប្បុរសជន ក្នុងខេត្ត និងក្រៅខេត្ត ចំនួន ៦,៨២០,០០០រៀល និង ១,៦១៥០ដុល្លារអាមេរិក ៕






































Previous Post Next Post