ភ្នំពេញ៖ នៅប៉ុស្តិ៍នគរបាលច្រកទ្វារកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ នាថ្ងៃសៅរ៍ ៧រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹង ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ឯក សារិន សារីណូ ប្រធាននាយកដ្ឋានច្រកទ្វារទី២ បានអញ្ជើញចុះទៅសួរសុខទុក្ខ សំណេះសំណាល ត្រួតពិនិត្យកងកម្លាំង និងពង្រឹងការងារជំនាញនៅប៉ុស្តិ៍នគរបាលច្រកទ្វារកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ។
ក្នុងនោះដែរក៏មានការចូលរួមអមដំណើរដោយលោកអនុប្រធាននាយកដ្ឋាន លោកនាយការិយាល័យ និងសហការីមួយចំនួនផងដែរ ៕