ឯកឧត្តម ឈួរ សុបញ្ញា៖ ការប្រឡងគឺជាការវិនិច្ច័យលើកម្រិត សមត្ថភាព ចំណេះដឹងរបស់បេក្ខជន ដោយឈរលើគោលការណ៍ ច្បាប់ យុត្ដធម៌ តម្លាភាព និងលទ្ធផលទទួលយកបានក្រោមពាក្យស្លោកថា «អ្នកចេះជាប់»
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម ឈួរ សុបញ្ញា៖ ការប្រឡងគឺជាការវិនិច្ច័យលើកម្រិត សមត្ថភាព ចំណេះដឹងរបស់បេក្ខជន ដោយឈរលើគោលការណ៍ ច្បាប់ យុត្ដធម៌ តម្លាភាព និងលទ្ធផលទទួលយកបានក្រោមពាក្យស្លោកថា «អ្នកចេះជាប់»


ភ្នំពេញ៖
នាព្រឹកថ្ងៃសៅរ៍ ៧រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ឈួរ សុបញ្ញា សមាជិកយុវជនថ្នាក់កណ្តាល ប្រធានក្រុមការងារចុះមូលដ្ឋានឃុំដំណាក់រាំង និងជាប្រធានយុវជនក្រសួងធម្មការ និងសាសនា និងក្រុមការងារចុះមូលដ្ឋានឃុំដំណាក់រាំង បានអញ្ជើញចុះជួបសំណេះសំណាលជាមួយសិស្សានុសិស្សថ្នាក់ទី១២ ដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅក្នុងឃុំដំណាក់រាំង ដោយមានការអញ្ជើញចូលរួមពីក្រុមប្រឹក្សាឃុំដំណាក់រាំង ប៉ុស្តិ៍រដ្ឋបាលឃុំ លោកគ្រូ អ្នកគ្រូ មាតាបិតាសិស្ស និងសិស្សានុសិស្ស ចំនួន ១២០នាក់ នៅក្នុងឃុំដំណាក់រាំង ស្រុមសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។  

លោកមេឃុំដំណាក់រាំង បានថ្លែងថា កម្មវិធីនេះរៀបចំឡើង ក្នុងគោលបំណង គឺដើម្បីឈ្វេងយល់ពីចំណាប់អារម្មណ៍របស់សិស្សានុសិស្ស ខណៈការ​ប្រឡង​មធ្យមសិក្សាទុតិយភូមិកំពុងខិតជិតមកដល់ ព្រមទាំងលើកទឹកចិត្តដល់ប្អូនៗឱ្យមានភាពស្វាហាប់ និងភាពជឿជាក់ចំពោះសមត្ថភាពខ្លួនឯង។ ការប្រឡងឆ្នាំ២០២៥នេះ ត្រូវបានក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចពន្យារពេលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៤-២០២៥ ដែលគ្រោងរៀបចំនៅថ្ងៃទី១៨-១៩ ខែសីហា ឆ្នាំ២០២៥ ទៅថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០២៥ វិញ ដោយសារសង្គ្រាមឈ្លានពានតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃដែលបង្កឡើងដោយភាគីថៃ បានបណ្តាលឱ្យមានការផ្អាកដំណើរការសាលារៀន និងប្រជាជនភៀសខ្លួនរាប់ម៉ឺននាក់។

ក្នុងឱកាសនោះ ឯកឧត្តម ឈួរ សុបញ្ញា បានថ្លែងថា វិស័យអប់រំ ជាឆ្អឹងខ្នងសម្រាប់ទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ព្រមទាំងការអភិវឌ្ឍវិស័យផ្សេងៗទៀត ផ្អែកតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី បានយកចិត្តទុកដាក់ក្នុងការផ្តល់ចំណេះដឹង សុជីវធម៌ សីលធម៌ គំនិតច្នៃប្រឌិត និងបំនិនជីវិត យ៉ាងពិតប្រាកដ ជូនដល់សិស្សានុសិស្ស ដែលជាទំពាំងស្នងឫស្សី និងជាសសរទ្រូង សម្រាប់ប្រទេសជាតិ ទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវចំណុចគន្លឹះចំនួន ៤ ដើម្បីពង្រឹងនិងលើកកម្ពស់គុណភាពអប់រំ រួមមាន៖ ទី១).ការពង្រឹងអភិបាលកិច្ចសាលារៀន, ទី២).ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា, និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង, វិន័យ, សីលធម៌ និងឥរិយាបថរបស់សិស្ស, ទី៣).ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន និង ទី៤).ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ក្នុងការអប់រំស្របតាមពាក្យស្លោក «ភាពជាដៃគូរដ្ឋ និងសហគមន៍ ដើម្បីការអប់រំ»។

ឯកឧត្តម ឈួរ សុបញ្ញា បានផ្តាំផ្ញើប្អូនៗទាំងអស់ត្រូវកំណត់គោលដៅរបស់ខ្លួនឱ្យច្បាស់ថាចង់រៀនជំនាញអ្វី និងត្រូវសិក្សាមុខវិជ្ជាដែលជាមូលដ្ឋានគ្រឹះនៃជំនាញនោះ។ ម្យ៉ាងវិញទៀតប្អូនៗគួរតែរកការងារធ្វើបណ្ដើរ និងរៀនបណ្ដើរ ដើម្បីទទួលបានបទពិសោធន៍ អាចរកបានចំណូលបន្ថែមដើម្បីផ្គត់ផ្គង់ការសិក្សា និងសូមថែរក្សាសុខភាព និងខិតខំសិក្សារៀនសូត្រដើម្បីត្រៀមប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលនឹងប្រព្រឹត្តធ្វើនៅពេលខាងមុខ ៕




















Previous Post Next Post