រដ្ឋមន្ត្រីសុខាភិបាល៖ ប្រធាន និងថ្នាក់ដឹកនាំអង្គភាព គឺជាបុគ្គលគំរូបម្រើផលប្រយោជន៍ជូនសហភាតរៈក្នុងវិជ្ជាជីវៈ និងសាធារណជន
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

រដ្ឋមន្ត្រីសុខាភិបាល៖ ប្រធាន និងថ្នាក់ដឹកនាំអង្គភាព គឺជាបុគ្គលគំរូបម្រើផលប្រយោជន៍ជូនសហភាតរៈក្នុងវិជ្ជាជីវៈ និងសាធារណជន


ភ្នំពេញ៖
នាព្រឹកថ្ងៃពុធ ១១រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំគ្រប់កម្រិត និងការិយាល័យទាំង៣ នៃមន្ទីរពេទ្យកាល់ម៉ែត។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានណែនាំចំណុចសំខាន់ៗ ជូនថ្នាក់ដឹកនាំមន្ទីរពេទ្យ ដើម្បីបង្កើនប្រសិទ្ធភាពការងារ ដោយក្នុងនាមជាអ្នកដឹកនាំ ត្រូវធ្វើជាគំរូ កសាងភាពជឿជាក់ ស្មារតីមោះមុត មានភាពបទបែបខ្ពស់ ក្នុងការស្វែងរកបញ្ហានិងដោះស្រាយបញ្ហាដែលកើតមាននៅក្នុងអង្គភាពទាន់ពេលវេលា ការធ្វើសវនកម្មផ្ទៃក្នុង ការកសាងវប្បធម៌ សីលធម៌របស់អង្គភាព និងការរៀបចំផែនការអភិវឌ្ឍ និងមានចក្ខុវិស័យឱ្យបានច្បាស់លាស់ ទើបអង្គភាពកាន់តែរីកចម្រើន។

ជាចុងក្រោយ ឯកឧត្តមសាស្ត្រាចារ្យ ក៏បានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ទីរពេទ្យកាល់ម៉ែត និងលើកទឹកចិត្តដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ ក៏ដូចជាមន្ត្រី បុគ្គលិកទាំងអស់ ឱ្យបន្តខិតខំប្រឹងប្រែងឱ្យអស់ពីកម្លាំងកាយ និងកម្លាំងចិត្ត ជួយលើកកម្ពស់គុណភាព និងប្រសិទ្ធភាពការបម្រើសេវារបស់មន្ទីរពេទ្យឱ្យកាន់តែទទួលបានលទ្ធផលល្អប្រសើរបន្ថែមទៀត ៕














Previous Post Next Post