ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ១១រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ ឯកឧត្ដម ផុន លីវិរៈ អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាវិភាគមុខងារតាមនាយកដ្ឋាននីមួយៗ លើការងារនាយកដ្ឋានសញ្ជាតិ។
ក្នុងកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី លោកអនុប្រធាននាយកដ្ឋាន លោក លោកស្រីនាយ/ប្រធានការិយាល័យចំណុះនាយកដ្ឋានសញ្ជាតិ និងមន្រ្តីដែលពាក់ព័ន្ធ ៕