ភ្នំពេញ៖ នៅប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ និងកោះរកា នាថ្ងៃសុក្រ ១៣រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ឯក សារិន សារីណូ ប្រធាននាយកដ្ឋានច្រកទ្វារទី២ បានអញ្ជើញចុះទៅសួរសុខទុក្ខ សំណេះសំណាល ត្រួតពិនិត្យកងកម្លាំង និងពង្រឹងការងារជំនាញនៅប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ និងកោះរកា។
ក្នុងនោះដែរក៏មានការចូលរួមអមដំណើរដោយលោកអនុប្រធាននាយកដ្ឋាន លោកនាយការិយាល័យ និងសហការីមួយចំនួនផងដែរ ៕