ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ​ និងមន្ត្រីច្បាប់ នឹងចាប់ផ្តើមថ្ងៃស្អែកនេះ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ​ និងមន្ត្រីច្បាប់ នឹងចាប់ផ្តើមថ្ងៃស្អែកនេះ


ភ្នំពេញ៖ ដើម្បីឱ្យការប្រឡងប្រជែងស្របតាមនិយាមនីតិប្រតិបត្តិស្តីពី «ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល» និងស្របតាមអនុសាសន៍របស់សម្តេចធិបតី «ចេះគឺជាប់ ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត»​ គណៈកម្មការរៀបចំការប្រឡងប្រជែង បានត្រៀមខ្លួនរួចជាស្រេច សម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ និងការប្រឡងប្រជែងជ្រើសរើសមន្ត្រីច្បាប់ នៅថ្ងៃស្អែកនេះ។ 


នារសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ គណៈកម្មការរៀបចំការប្រឡងប្រជែង ដឹកនាំដោយឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជាប្រធានអនុគណៈកម្មការមណ្ឌលប្រឡង បានចុះពិនិត្យដំណើរការរៀបចំមណ្ឌលប្រឡងសាកលវិទ្យាល័យភូមិន្ទភ្នំពេញដោយផ្ទាល់ ដើម្បីឱ្យប្រាកដថា ការប្រឡងប្រជែងប្រព្រឹត្តទៅដោយរលូនតាមការកំណត់។


តាមការគ្រោងទុក នៅថ្ងៃស្អែក បេក្ខជនចំនួន ៥,១១១នាក់ នឹងត្រូវចូលរួមប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឱ្យចូលបម្រើការងារនៅតាមឃុំ សង្កាត់ ក្នុងក្របខណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងប្រឡងប្រជែងជ្រើសរើសមន្ត្រីច្បាប់ ឱ្យចូលបម្រើការងារនៅអគ្គលេខាធិការដ្ឋានអ្នកច្បាប់ ក្នុងក្របខណ្ឌទីស្តីការគណៈរដ្ឋមន្ត្រី នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។


គណៈកម្មការរៀបចំការប្រឡងប្រជែង សូមយកឱកាសនេះ ជូនពរដល់បេក្ខជនទាំងអស់ ដែលនឹងចូលរួមការប្រឡងនៅថ្ងៃស្អែក សូមទទួលបានលទ្ធផលគួរជាទីគាប់ចិត្ត និងសូមរក្សាសុខភាពឱ្យបានល្អ ព្រមទាំងត្រៀមខ្លួនចូលរួមប្រឡងដោយអនុវត្តន៍តាមបទប្បញ្ញត្តិ និងការណែនាំឱ្យបានគ្រប់ៗគ្នា ៕





















































Previous Post Next Post