ឯកឧត្តម ម៉ាង ស៊ីណេត អញ្ជើញបិទវគ្គអប់រំនយោបាយជំនាន់ទី២៧ មន្ត្រី និងសមាជិកគណបក្សក្រុងព្រះសីហនុ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម ម៉ាង ស៊ីណេត អញ្ជើញបិទវគ្គអប់រំនយោបាយជំនាន់ទី២៧ មន្ត្រី និងសមាជិកគណបក្សក្រុងព្រះសីហនុ


ភ្នំពេញ៖
កាលពីព្រឹកថ្ងៃអាទិត្យទី១៧ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សប្រជាជន ខេត្តព្រះសីហនុ អញ្ជើញបិទវគ្គអប់រំនយោបាយជំនាន់ទី២៧ សម្រាប់មន្ត្រី និងសមាជិកគណបក្សក្រុងព្រះសីហនុ នៅសាលប្រជុំមន្ទីរបក្សខេត្ត ស្ថិតនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ។
    
លោក សរ កក្កដា ប្រធានគណបក្សប្រជាជន ក្រុងព្រះសីហនុ បានធ្វើរបាយការស្តីពីវគ្គអប់រំនយោបាយជំនាន់ទី២៧ ដែលមានខ្លឹមសារមេរៀនចំនួន៥ ក្នុងនោះ៖ ១.ប្រវត្តិ សកម្មភាព ស្នាដៃ និងបទពិសោធន៍របស់គណបក្សប្រជាជនកម្ពុជា, ២.ខ្លឹមសារសំខាន់ៗនៃកម្មវិធីនយោបាយរបស់គណបក្ស និងខ្លឹមសារគោលនៃយុទ្ធសាស្ត្របញ្ជកោណដំណាក់កាលទី១, ៣.ការយល់ដឹងចាំបាច់អំពីលក្ខន្តិក:គណបក្ស, ៤.សភាពការណ៍កម្ពុជា និងបណ្តាភារកិច្ចចំពោះមុខ និង៥.ការកសាងអត្តចរិត សីលធម៌ល្អប្រពៃរបស់មន្ត្រីគណបក្ស។ វគ្គសិក្សាអប់រប់រំនយោបាយនេះមានសិក្ខាកាមចូលរួម ៨៥នាក់ ស្រី ២០នាក់ មកពីសង្កាត់ទាំង៤ នៃក្រុងព្រះសីហនុ ចំពោះលទ្ធផលនៃវគ្គសិក្ខាសិក្ខាកាមទទួលបានចំណេះដឹងខ្ពស់ចំនួន ៥៧នាក់ សិក្ខាកាមទទួលបានចំណេះដឹងមធ្យមចំនួន ២៨នាក់។
    
ឯកឧត្តម ម៉ាង ស៊ីណេត តាងនាមគណៈកម្មាធិការគណបក្សខេត្តព្រះសីហនុ អបអរសាទរក្នុងពិធីបិទវគ្គអប់រំនយោបាយជំនាន់ទី២៧ សម្រាប់មន្ត្រី និងសមាជិកគណបក្សក្រុងព្រះសីហនុ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ ស្របពេលដែលប្រជាជនកម្ពុជា បាននិងកំពុងពង្រឹងធ្លុងមហាសាមគ្គីជាតិ ព្រមទាំងមានការជឿជាក់ គាំទ្ររាជរដ្ឋាភិបាល និងវិរៈកងទ័ពកម្ពុជា ក្នុងការដោះស្រាយ និងការពារដែនអធិបតេយ្យភាពពីការឈ្លានពានរបស់ភាគីថៃ។ វគ្គអប់រំនយោបាយជំនាន់ទី២៧ រយៈពេល ៣ថ្ងៃ បានដំណើរការយ៉ាងរលូនតាមកម្មវិធីដែលបានគ្រោងទុក ក្នុងនោះឯកសារសំខាន់ៗចំនួន៥ ដែលបានធ្វើបច្ចុប្បន្នភាពស្របនឹងសភាពការណ៍បច្ចុប្បន្ន ត្រូវបានយកមកសិក្សា និងចូលរួមឧទ្ទេសនាមពីឯកឧត្តម អស់លោកជាមន្ត្រីគណៈកម្មាធិការគណបក្សខេត្ត ដែលជាគ្រូឧទ្ទេសពីគណៈឃោសនាអប់រំ គណៈកម្មាធិការកណ្តាល និងមានបទពិសោធន៍ក្នុងការស្រាវជ្រាវក៏ដូចជាបានចូលរួមតាមដានវាយតម្លៃសភាពការណ៍វិវត្តន៍ថ្មីៗ នៅក្នុងប្រទេសក្នុងតំបន់ និងសភាពការណ៍អន្តរជាតិធ្វើឱ្យលោក លោកស្រីជាសិក្ខាកាមទទួលបានការយល់ដឹងថ្មីៗបន្ថែមទៀត ។ ពិសេសគ្រូឧទ្ទេស និងអ្នកសម្របសម្រួលបានខិតខំយកចិត្តទុកដាក់ប្រើបញ្ញាញាណ ស្រាវជ្រាវ សម្រិតសម្រាំងឯកសារ និងឧទ្ទេសនាមបកស្រាយពន្យល់ដល់សិក្ខាកាម ព្រមទាំងតម្រង់ទិសឱ្យវគ្គទាំងមូលដំណើរការយ៉ាងរលូន និងទទួលបានផ្កាផ្លែគួរជាទីមោទនៈ។ 
   
ឯកឧត្តមប្រធានគណបក្សខេត្ត បានបញ្ជាក់ថា មនសិកា ឆន្ទ: និងស្មារតីនៃការខិតខំប្រឹងប្រែងរបស់គណបក្សប្រជាជន កើតចេញពីការបោះឆ្នោតបន្តវេនរហូតមកដល់ពេលបច្ចុប្បន្ន និងទៅអនាគត ប្រកប ដោយស្មារតីមនសិកានូវរាល់ការបោះឆ្នោតទទួលបានជោគជ័យ។ សម្តេចតេជោ បានដាក់ចេញគោលន យោបាយឈ្នះឈ្នះ ដើម្បីបញ្ចប់សង្គ្រាមនៅកម្ពុជា ធ្វើឪ្យកម្ពុជាទទួលបានសុខសន្តិភាពពេញលេញលើផ្ទៃប្រទេសនៅឆ្នាំ១៩៩៨ ហើយខេត្តព្រះសីហនុ ត្រូវបានអភិវឌ្ឍឥតឈប់ឈរ មានហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៧ខ្សែ ដែលជាស្នាដៃកូនខ្មែរជាអ្នកសាងសង់ ក្នុងនោះក៏មានសមិទ្ធិផលជាច្រើនទៀតបានកសាងក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ មានដូចជាបន្ទប់ទឹកសាធារណនៅតាមបណ្តោយឆ្នេរ និងរូបសំណាកជាច្រើនបង្ហាញពីការរីកចម្រើនរបស់ខេត្តព្រះសីហនុនាពេលបច្ចុប្បន្ន ៕













Previous Post Next Post