រដ្ឋមន្រ្តីក្រសួងអធិការកិច្ច ចុះជួបសំណេះសំណាល និងនាំយកអំណោយជាសម្ភារៈបរិក្ខារប្រើប្រាស់ គ្រឿងឧបភោគបរិភោគប្រគល់ជូនដល់វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៧ និងវរសេនាតូចនគរបាលការពារព្រំដែនទឹកលេខ២៦៩ ដែលឈរជើងការពារនៅព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តកោះកុង
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

រដ្ឋមន្រ្តីក្រសួងអធិការកិច្ច ចុះជួបសំណេះសំណាល និងនាំយកអំណោយជាសម្ភារៈបរិក្ខារប្រើប្រាស់ គ្រឿងឧបភោគបរិភោគប្រគល់ជូនដល់វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៧ និងវរសេនាតូចនគរបាលការពារព្រំដែនទឹកលេខ២៦៩ ដែលឈរជើងការពារនៅព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តកោះកុង


ភ្នំពេញ៖
នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានដឹកនាំគណៈប្រតិភូក្រសួង ចុះជួបសំណេះសំណាល និងសាកសួរសុខទុក្ខ ព្រមទាំងបាននាំយកអំណោយជាសម្ភារៈបរិក្ខារប្រើប្រាស់ គ្រឿងឧបភោគបរិភោគប្រគល់ជូនដល់វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៧ និងវរសេនាតូចនគរបាលការពារព្រំដែនទឹកលេខ២៦៩ ដែលឈរជើងការពារនៅព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តកោះកុង ដែលជាដៃគូសម្ព័ន្ធមេត្រីភាពជាមួយក្រសួងអធិការកិច្ច និងក្រុមហ៊ុន ម៉ុង ឫទ្ធីគ្រុប។ 

កម្មវិធីដ៏មានអត្ថន័យនេះក៏មានការអញ្ជើញចូលរួមពី លោកជំទាវ មិថុនា ភូថង រដ្ឋលេខាធិការក្រសួងកិច្ចការនារី, ឧកញ៉ា ម៉ុង ចាន់ថុល អគ្គនាយករង ក្រុមហ៊ុន ម៉ុង ឫទ្ធីគ្រុប និងការស្វាគមន៍យ៉ាងកក់ក្ដៅពី ឯកឧត្តម ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក អគ្គលេខាធិការរងគណៈកម្មការជាតិសន្តិសុខលំហសមុទ្រ និងជាមេបញ្ជាការរងអចិន្ត្រៃយ៍នគរបាលជាតិប្រចាំទិសភូមិភាគ៣។

ថ្លែងក្នុងពិធីដ៏មានអត្ថន័យនេះ ឯកឧត្តមរដ្ឋមន្ត្រី បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានកោតសរសើរដល់ការលះបង់អស់ពីកម្លាំងកាយចិត្ត បញ្ញាស្មារតី និងធ្វើពលិកម្មគ្រប់បែបយ៉ាងរបស់បងប្អូនវីរកងទ័ពជួរមុខដ៏អង់អាចក្លាហានដើម្បីបុព្វហេតុការពារអធិបតេយ្យភាព បូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា។ 

បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងអំពីស្ថានភាពដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ រួមទាំងកិច្ចព្រមព្រៀងឈប់បាញ់នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី និងដំណើរការនៃការអនុវត្តបទឈប់បាញ់។ 

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអំពាវនាវឱ្យបងប្អូនកងកម្លាំងទាំងអស់សូមមានជំនឿទុកចិត្តលើចំណាត់ការដ៏ច្បាស់លាស់ និងមោះមុតរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ព្រមទាំងការគិតគូរពីសុខទុក្ខរបស់បងប្អូនកងកម្លាំងទាំងអស់គ្រប់កាលៈទេសៈ។

ឆ្លៀតក្នុងឱកាសនោះ  ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងអធិការកិច្ច មន្ទីរអធិការកិច្ចទាំង២៥ខេត្ត-ក្រុង និងក្រុមហ៊ុនឯកជនដូចជា៖ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី (ក្រុមហ៊ុនម៉ុងឫទ្ធីគ្រុប), ក្រុមហ៊ុន សោម៉ា គ្រុប, ក្រុមហ៊ុន Vattanac Brewery, សភាពាណិជ្ជកម្មខេត្តហ៊ូណានប្រចាំនៅកម្ពុជា, និងក្រុមហ៊ុន Jinfu Renewable Resources Development Co., Ltd ជាពិសេសគឺការចូលរួមដ៏ថ្លៃថ្លាពីលោកជំទាវ អាន្នី សុខអាន និងក្រុមគ្រួសារសម្តេចវិបុលបញ្ញា សុខ អាន ផងដែរ។

គួរបញ្ជក់ផងដែរថា ក្រសួងអធិការកិច្ច និងក្រុមហ៊ុនម៉ុងឫទ្ធីគ្រុប បានចងសម្ព័ន្ធមេត្រីភាពជាមួយវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៧ និងវរសេនាតូចនគរបាលការពារព្រំដែនទឹកលេខ២៦៩ តាំងពីឆ្នាំ២០១០ រហូតដល់បច្ចុប្បន្ន ក្រោមការចង្អុលបង្ហាញដ៏ឈ្លាសវៃ និងគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចធិបតីនាយករដ្ឋមន្ត្រី ក្នុងគោលបំណងគាំទ្រ និងជំរុញការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ព្រមទាំងរឹតចំណងមេត្រីភាព សាមគ្គីភាព ភាតរភាព រវាងកងនគរបាលជាតិ និងស្ថាប័ន អង្គភាពស៊ីវិលឱ្យកាន់តែរឹងមាំ និងជិតស្និទ្ធ ព្រមទាំងលើកកម្ពស់ជីវភាពរស់នៅរបស់កងនគរបាលឱ្យកាន់តែប្រសើរផងដែរ ៕

























Previous Post Next Post