អភិបាលខេត្តកំពង់ស្ពឺ ចាត់ទុកការលើកកម្ពស់អភិបាលកិច្ចល្អ ក្នុងការផ្ដល់សេវា និងនីតិវិធីសម្រុះសម្រួលដោះស្រាយពាក្យបណ្ដឹង នៅរដ្ឋបាលថ្នាក់ក្រោមជាតិ គឺជាកិច្ចការសំខាន់
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

អភិបាលខេត្តកំពង់ស្ពឺ ចាត់ទុកការលើកកម្ពស់អភិបាលកិច្ចល្អ ក្នុងការផ្ដល់សេវា និងនីតិវិធីសម្រុះសម្រួលដោះស្រាយពាក្យបណ្ដឹង នៅរដ្ឋបាលថ្នាក់ក្រោមជាតិ គឺជាកិច្ចការសំខាន់


ភ្នំពេញ៖
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានថ្លែងចាត់ទុកការលើកកម្ពស់អភិបាលកិច្ចល្អ ក្នុងការផ្ដល់សេវា និងនីតិវិធីសម្រុះសម្រួលដោះស្រាយពាក្យបណ្ដឹង នៅរដ្ឋបាលថ្នាក់ក្រោមជាតិ គឺជាកិច្ចការសំខាន់។

ការលើកឡើងរបស់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ នាឱកាសអញ្ជើញជាអធិបតីក្នុងវគ្គផ្សព្វផ្សាយអំពីតួនាទី ភារកិច្ច បែបបទ និងនីតិវិធីសម្រុះសម្រួល ដោះស្រាយបណ្ដឹង របស់ការិយាល័យប្រជាពលរដ្ឋខេត្ត ដោយមានការអញ្ជើញចូលរួមពី អភិបាលរងខេត្តលោក លោកស្រី ប្រធានមន្ទីរជុំវិញខេត្ត និងប្រធានកាល័យប្រជាពលរដ្ឋ ក្រុង ស្រុក សមាសភាពចូលរួមប្រមាណ ២០០នាក់ នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥។

នាឱកាសនោះ ឯកឧត្តមបណ្ឌិត អភិបាលខេត្ត មានប្រសាសន៍ថា វគ្គផ្សព្វផ្សាយនេះក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយទៅដល់លោក មេភូមិ អាជីវករ សិស្សានុសិស្សលោកគ្រូអ្នកគ្រូ សាធារណជនបានជ្រាប ថាតើការិយាល័យប្រជាពលរដ្ឋមានតួនាទីរចនាសម្ព័ន្ធភារកិច្ច និងសិទ្ធិអំណាចអ្វីខ្លះ? តើអ្វីទៅជាការិយាល័យប្រជាពលរដ្ឋ?

ដោយរាជរដ្ឋាភិបាល បានចេញនូវអនុក្រឹត្យ ស្ដីពី ការបង្កើតការិយាល័យប្រជាពលរដ្ឋ នៅរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងគោលបំណងលើកកម្ពស់អភិបាលកិច្ចល្អ ក្នុងការផ្ដល់សេវានៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការទទួលសម្របសម្រួលដោះស្រាយបណ្ដឹងនៅក្រៅប្រព័ន្ធតុលាការ ដែលពាក់ព័ន្ធនិងការផ្ដល់សេវាសាធារណៈ។

ឯកឧត្តមបណ្ឌិត អភិបាលខេត្ត ក៏បានផ្តល់មតិណែនាំជូនអង្គពិធីទាំងមូលឱ្យបានយល់ជ្រួតជ្រាបអំពីរចនាសម្ព័ន្ធ តួនាទី ភារកិច្ច សមត្ថកិច្ច សិទ្ធិអំណាច ការសម្រុះសម្រួលដោះស្រាយបណ្តឹងនៅតុពិសេស ការទទួលពាក្យបណ្តឹង និងការស៊ើបអង្កេតបណ្តឹងរបស់ការិយាល័យប្រជាពលរដ្ឋ ជាពិសេសក្នុងគោលបំណងសហការពីគ្រប់អង្គភាពពាក់ព័ន្ធដើម្បីលើកកម្ពស់អភិបាលកិច្ចល្អ ក្នុងការផ្តល់សេវានៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងសម្រុះសម្រួលដោះស្រាយបណ្ដឹងនៅក្រៅប្រព័ន្ធតុលាការក្នុងការផ្តល់សេវាសាធារណៈឱ្យមានប្រសិទ្ធភាពខ្ពស់ ៕










Previous Post Next Post