រោងចក្រផលិតសំលៀកបំពាក់ដែលមានទំហំផ្ទៃដី​ ៨ហិកតា​ និងមានទុនវិនិយោគប្រមាណ ៣០លានដុល្លារ​ ត្រូវបានបើកការដ្ឋានសាងសង់នៅខេត្តស្វាយរៀង
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

រោងចក្រផលិតសំលៀកបំពាក់ដែលមានទំហំផ្ទៃដី​ ៨ហិកតា​ និងមានទុនវិនិយោគប្រមាណ ៣០លានដុល្លារ​ ត្រូវបានបើកការដ្ឋានសាងសង់នៅខេត្តស្វាយរៀង


ភ្នំពេញ៖
នាព្រឹកថ្ងៃទី៣០ ខែសីហា​ ​ឆ្នាំ២០២៥នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល​ នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រផលិតសំលៀកបំពាក់របស់ក្រុមហ៊ុនខេមបូឌា ហ័រជយ ថេកស្តាយ​ ឯ.ក ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសឈីលូ​ ក្រុងស្វាយរៀង។ 

មានប្រសាសន៍ទៅកាន់ពិធីនេះ​ ឯកឧត្តមអភិបាលខេត្ត​ បានថ្លែងនូវ​ក្តីសោមនស្សរីករាយដែលបានចូលរួមជាធិបតីក្នុងពិធីបើកការរដ្ឋានសាងសង់រោងចក្រផលិតសំលៀកបំពាក់របស់ក្រុមហ៊ុន “ខេមបូឌា ហ័រជយ ថេកស្តាយ ឯ .ក” នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស Qilu នាពេលនេះ​ ដែលជាមោទនភាពមួយ សម្រាប់ក្រុមហ៊ុន សម្រាប់ខេត្ត និងសម្រាប់ប្រទេសកម្ពុជាទាំងមូលផងដែរ​ ហេីយនេះជានិមិត្តរូបនៃទំនុកចិត្ត កិច្ចសហប្រតិបត្តិការ និងវិបុលភាពរួមគ្នារវាងប្រទេសកម្ពុជា និងដៃគូវិនិយោគរបស់យើង។

ឯកឧត្តមអភិបាលខេត្ត​ បានបន្តថា​ ការបង្កើតរោងចក្រនេះ នឹងផ្តល់នូវអត្ថប្រយោជន៍ដល់សេដ្ឋកិច្ចយ៉ាងសំខាន់​ នឹងបង្កើតឱកាសការងារ​សម្រាប់កម្មករ​ កម្មការនី ប្រមាណជាង២.០០០នាក់​ និងការពង្រឹង​ ពង្រីក​មូលដ្ឋានឧស្សាហកម្មក្នុងតំបន់ និងរួមចំណែកដល់គោលដៅអភិវឌ្ឍន៍ជាតិរបស់យើង​ ហើយការវិនិយោគនេះ ស្របទៅតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់កំណើនឧស្សាហកម្មទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសប្រកបដោយការទទួលខុសត្រូវ និងលើកកម្ពស់តួនាទី របស់កម្ពុជានៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ទៅដល់ប្រទេសនានាលើពិភពលោក។

ឯកឧត្តមអភិបាលខេត្ត​ បាន​បន្ថែមថា​ ក្នុងនាមជាអភិបាលខេត្ត សូមគាំទ្រយ៉ាងពេញទំហឹង​ និងសង្ឃឹមជឿជាក់ថាគម្រោងនេះនិងដំណើរការទៅមុខដោយរលូន និងមានប្រសិទ្ធភាព​ ហើយរដ្ឋបាលខេត្តបានត្រៀមខ្លួនរួចជាស្រេចដើម្បីជួយសម្របសម្រួលគ្រប់មធ្យោបាយដែលអាចធ្វើទៅបាន​ នៅពេលក្រុមហ៊ុនជួបបញ្ហា​ ទាំងក្នុងពេលសាងសង់ និងនៅពេលអនាគតនៅពេលប្រតិបត្តិការចាប់ផ្តើមជាដើម ៕

























Previous Post Next Post