ស្នងការនគរបាលខេត្តសៀមរាប ណែនាំដល់កងកម្លាំងនគរបាលទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ពង្រឹងកិច្ចការងារជំនាញ និងបានសង្កត់ធ្ងន់ទៅលើសកម្មភាព ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ស្នងការនគរបាលខេត្តសៀមរាប ណែនាំដល់កងកម្លាំងនគរបាលទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ពង្រឹងកិច្ចការងារជំនាញ និងបានសង្កត់ធ្ងន់ទៅលើសកម្មភាព ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)


ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានមានប្រសាសន៍ណែនាំដល់កងកម្លាំងនគរបាលទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ពង្រឹងកិច្ចការងារជំនាញ និងបានសង្កត់ធ្ងន់ទៅលើសកម្មភាព ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ដែលនឹងបង្កការគំរាមកំហែង ធ្វើឱ្យអសន្តិសុខនៅក្នុងតំបន់ និងក្នុងពិភពលោក។ ដូចនេះទាំងការិយាល័យជំនាញ និងតាមបណ្តាអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំងអស់ ត្រូវយកចិតទុកដាក់ឱ្យបានខ្ពស់ ត្រូវធ្វើយ៉ាងណារៀបចំចាត់វិធានការ បង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការ ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា រួមទាំងបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទផងដែរ។ និងបានជំរុញការអនុវត្ត សេចក្តីណែនាំលេខ: ០០៤ សណន ចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ ស្តីពីវិធានការគ្រប់គ្រង បង្ការ ទប់ស្កាត់ និងបង្ក្រាប បទល្មើសអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ ក្នុងគោលបំណងសំដៅរួមចំណែកថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។


មានប្រសាសន៍ការលើឡើងរបស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្ដាប់ធ្នាប់សង្គម ប្រចាំខែកក្កដា ឆ្នាំ២០២៥ និងផ្សព្វផ្សាយបទបញ្ជាលេខ ០១ បប របស់រាជរដ្ឋាភិបាលកម្ពុជា និងសេចក្តីណែនាំ ព្រមទាំងទិសដៅរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ នាព្រឹកថ្ងៃអង្គារ ទី២២ ខែកក្កដា ឆ្នាំ២០២៥ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត។ 


ដោយមានការអញ្ជើញចូលរួមពី អង្គភាពនគរបាលការពារបេតិកភណ្ឌ អង្គភាពនគរបាលទេសចរណ៍ លោក-លោកស្រី ស្នងការរងទាំងអស់ លោកនាយការិយាល័យទាំង៣៣ លោកអធិការនគរបាលក្រុង-ស្រុកទាំង១៣ ផងដែរ ៕




















Previous Post Next Post