អ្នកនាំពាក្យក្រសួងសាធារណការ ហួសចិត្តនឹងអ្នក MMO ខ្មែរ ព្រោះតែចង់បានល្បី ហ៊ានយកវីដេអូពីប្រទេសថៃ មកបញ្ចូលសំលេងជាភាសារខ្មែរ បង្ករការភ័ណ្ឌច្រឡំ រឿងជីកដីក្បែរផ្លូវ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

អ្នកនាំពាក្យក្រសួងសាធារណការ ហួសចិត្តនឹងអ្នក MMO ខ្មែរ ព្រោះតែចង់បានល្បី ហ៊ានយកវីដេអូពីប្រទេសថៃ មកបញ្ចូលសំលេងជាភាសារខ្មែរ បង្ករការភ័ណ្ឌច្រឡំ រឿងជីកដីក្បែរផ្លូវ


ភ្នំពេញ៖ ឯកឧត្តម ផន រឹម អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញការហួសចិត្តនឹងអ្នកផលិតមាតិកាតាមអនឡាញ (MMO) មានឈ្មោះ Sitha Lok ដែលខ្វះក្រមសីលធម៌ និងបង្កផលប៉ះពាល់ដល់សង្គម ព្រោះតែចង់បានល្បី ចង់បាន Like, Share, Comment ហ៊ានយករូបភាពវីដេអូនៃការជីកកាយដីជាប់ផ្លូវ ដែលមានប្រភពដើមពីប្រទេសថៃ មកបញ្ជូលសំលេងជាភាសាខ្មែរ បង្ករឱ្យមានការភណ្ឌច្រឡំ និងស្តីបន្ទោសមកលើអាជ្ញាធរកម្ពុជា។


នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តម ផន រឹម បានបញ្ជាក់ឱ្យដឹងថា «វីដេអូនេះត្រូវបានផ្សព្វផ្សាយតៗគ្នាដោយគ្មានប្រភព ហើយមតិយោបល់សាធារណជនភាគច្រើន បានបាញ់ឆ្ពោះមកកាន់អាជ្ញាធរកម្ពុជា និងអង្គភាពធ្វើផ្លូវ។ យើងពិតជាសោកស្តាយចំពោះសកម្មភាព​ដោយគ្រាន់តែចង់បាន Like, Share, Comment ធ្វើឲ្យគេរិះគន់ជេរ បញ្ចោ ដាក់បន្ទុក មកកាន់អាជ្ញាធរយ៉ាងចាស់ដៃ»។


ឯកឧត្តមអ្នកនាំពាក្យ បានបន្ថែមទៀតថា វីដេអូនេះ មានប្រភពដើមពីប្រទេសថៃ និងត្រូវបានក្រុម MMO ថៃ យកទៅបង្ហោះលើបណ្តាញសង្គម ហើយក៏ត្រូវបានក្រុម MMO យកមកកាត់ត បញ្ជូលសំលេង និងចែកចាយបន្ត បង្ករឱ្យមានការភណ្ឌច្រលំ។


អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ទៀតថា ករណីនេះមិនទាន់មានការឆ្លើយតបពីអ្នកផ្សព្វផ្សាយវីដេអូនេះនៅឡើយទេ តែតាម Comment ភាគច្រើនបញ្ជាក់ថា រូបភាពនេះនៅក្នុងប្រទេសថៃ មិនមែននៅកម្ពុជាទេ ៕








Previous Post Next Post