យុទ្ធនាការបោសសម្អាតករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សមត្ថកិច្ចខេត្តពោធិ៍សាត់ ឃាត់ខ្លួនជនបរទេស ១០២នាក់
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

យុទ្ធនាការបោសសម្អាតករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សមត្ថកិច្ចខេត្តពោធិ៍សាត់ ឃាត់ខ្លួនជនបរទេស ១០២នាក់


ភ្នំពេញ៖
យោងតាមរបាយការណ៍របស់ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ចាប់តាំងពីទទួលបានបទបញ្ជាលេខ ០១បប របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពី «យុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)» ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងសមត្ថកិច្ចខេត្តពោធិ៍សាត់ ក្រោមការដឹកនាំនិងបញ្ជាផ្ទាល់ពី ឯកឧត្តម ខូយ រីដា ជាប្រធានគណៈបញ្ជាការឯកភាពខេត្ត និងលោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ បានធ្វើការឃាត់ខ្លួន និងសង្គ្រោះជនបរទេស សរុបចំនួន ១០២នាក់ ក្នុងនោះមានជនជាតិវៀតណាមចំនួន ៩៩នាក់ និងជនជាតិចិនចំនួន ៣នាក់ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់ ។ 

ឯកឧត្ដម ខូយ រីដា បានបញ្ជាក់ថា គណៈបញ្ជាការឯកភាពខេត្តពោធិ៍សាត់ បាននឹងកំពុងអនុវត្តន៍នូវបទបញ្ជា ០១បប នេះ យ៉ាងម៉ឺងម៉ាត និងប្តេជ្ញាធ្វើការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) មិនឲ្យមានក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់។ 

ឯកឧត្ដមអភិបាលខេត្ត បានលើកទឹកចិត្តកម្លាំងសមត្ថកិច្ចខេត្តពោធិ៍សាត់ បន្តខិតខំបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ។ ដោយយល់ឃើញពីភាពស្មុគស្មាញ និងការគំរាមកំហែង នៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បច្ចេកវិទ្យាដែលតែងតែផ្លាស់ប្តូរទម្រង់ថ្មីៗ ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញឲ្យគ្រប់ភាគីពាក់ព័ន្ធ ត្រូវតែអនុវត្ត នូវចំណុចគន្លឹះមួយចំនួន រួមមាន៖ សមត្ថកិច្ច និងមន្ត្រីមូលដ្ឋាន ត្រូវតែបន្តចុះអប់រំ និងផ្សព្វផ្សាយព័ត៌មាននេះ ដល់ប្រជាពលរដ្ឋអំពីទម្រង់ថ្មីៗ នៃការឆបោក ដូចជាការឆបោកតាមរយៈការងារតាមប្រព័ន្ធអនឡាញ ការវិនិយោគក្លែងក្លាយ ល្បែងស៊ីសងអនឡាញ និងការបោកបញ្ឆោត តាមរយៈការបន្លំធ្វើជាសមត្ថកិច្ច ឬស្ថាប័នរដ្ឋជាដើម។

ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំឲ្យបង្កើនកិច្ចសហការជិតស្និទ្ធ រវាងកងកម្លាំងនគរបាល កងរាជអាវុធហត្ថ រដ្ឋបាលខេត្ត-ក្រុង-ស្រុក-ឃុំ-សង្កាត់ និងស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត ដើម្បីចែករំលែកនូវ ព័ត៌មាន ស៊ើបអង្កេត និងបង្ក្រាបបណ្តាញឆបោក ប្រកបដោយប្រសិទ្ធភាពខ្ពស់។

 ឯកឧត្តម ខូយ រីដា បានបញ្ជាក់ថា រាល់ករណីឆបោក ដែលរកឃើញ ត្រូវតែចាត់វិធានការផ្លូវច្បាប់ យ៉ាងតឹងរ៉ឹងបំផុត ដោយគ្មានការលើកលែងឡើយ ដើម្បីនាំខ្លួនជនល្មើសមកផ្តន្ទាទោសតាមផ្លូវច្បាប់ និងជាការព្រមានដល់អ្នកផ្សេងទៀតផងដែរ ៕














Previous Post Next Post