ឯកឧត្តម ឃុន ចាន់ណារិទ្ធ អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាការងារជាមួយតំណាងអង្គការអន្តរជាតិខាងការងារ (ILO) តាមប្រព័ន្ធអនឡាញ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម ឃុន ចាន់ណារិទ្ធ អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាការងារជាមួយតំណាងអង្គការអន្តរជាតិខាងការងារ (ILO) តាមប្រព័ន្ធអនឡាញ


ភ្នំពេញ៖
នាព្រឹកថ្ងៃចន្ទ ទី២១ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តម ឃុន ចាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំមន្រ្តីជំនាញ ប.ស.ស. ចូលរួមកិច្ចប្រជុំពិភាក្សាការងារជាមួយតំណាងអង្គការអន្តរជាតិខាងការងារ (ILO) ស្តីពី "ការវាយតម្លៃរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត" ក្នុងការគាំទ្រដល់ ប.ស.ស. ក្រោមគម្រោងកាតាលីករសកល ស្ដីពីការងារសមរម្យ និងកិច្ចគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌។

កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងប្រមូលធាតុចូលសម្រាប់ត្រៀមរៀបចំការអភិវឌ្ឍក្របខ័ណ្ឌវាយតម្លៃរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត និងពិភាក្សាពាក់ព័ន្ធនឹងតម្រូវការអភិវឌ្ឍន៍សមត្ថភាពផ្នែកវាយតម្លៃហានិភ័យហិរញ្ញវត្ថុ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមអគ្គនាយករង បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ អង្គការអន្តរជាតិខាងការងារ (ILO) ដែលបានជួយគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ដល់ ប.ស.ស. ដើម្បីជួយអភិវឌ្ឍស្ថាប័ន និងបង្កើនសមត្ថភាពមន្ត្រី និងបុគ្គលិកជំនាញនៃ ប.ស.ស. កន្លងមក។

សូមបញ្ជាក់ថា កិច្ចប្រជុំពិភាក្សាខាងលើ ប្រព្រឹត្តទៅនៅសាលប្រជុំស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញ តាមប្រព័ន្ធអនឡាញ ដោយមានការចូលរួមពី តំណាងអង្គការអន្តរជាតិខាងការងារ (ILO) សរុបប្រមាណជា ១៥រូប ៕












Previous Post Next Post