ភ្នំពេញ៖ នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈកម្មការសាងសង់អគារថ្មីនៃព្រឹទ្ធសភា បានអញ្ជើញចុះត្រួតពិនិត្យមើលវឌ្ឍនភាពនៃដំណើរការសាងសង់អគារថ្មី នៃព្រឹទ្ធសភា នៅវិមានព្រឹទ្ធសភា។
អគារថ្មីព្រឹទ្ធសភានេះ មានទំហំ ៧៩ម៉ែត្រ x ៤៧ម៉ែត្រ មានកម្ពស់ ៤ជាន់ ត្រូវបានប្រារព្ធពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅដើមឆ្នាំ២០២៦ ៕











