ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ១១រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ នៅសាលប្រជុំសណ្ឋាគារសុខាអង្គរ បានរៀបចំកិច្ចប្រជុំ Hotline Group Meeting ជនបរទេស លើកទី១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការនគរបាលខេត្តសៀមរាប និងលោកប្រធានកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប។
ក្នុងកិច្ចប្រជុំនេះ ក៏មានការចូលរួមពី លោក-លោកស្រី ប្រធានកុងស៊ុលប្រចាំស្ថានទូត លោក-លោកស្រី ស្នងការរង អង្គភាពនគរបាលទេសចរណ៍ អង្គភាពនគរបាលការពារបេតិកភណ្ឌ នាយប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ លោកនាយការិយាល័យដែលពាក់ព័ន្ធ និងលោកអធិការនគរបាលក្រុងសៀមរាបផងដែរ ៕













