រដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញទស្សនាស្តង់ពិព័រណ៍ មុនពិធីបើកព្រឹត្តិការណ៍ចាណាងឆ្នាំងយក្សលើកទី១ ដែលជាអត្តសញ្ញាណរបស់ខេត្តរតនគិរី ដើម្បីជំរុញយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង (Green Season)
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

រដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញទស្សនាស្តង់ពិព័រណ៍ មុនពិធីបើកព្រឹត្តិការណ៍ចាណាងឆ្នាំងយក្សលើកទី១ ដែលជាអត្តសញ្ញាណរបស់ខេត្តរតនគិរី ដើម្បីជំរុញយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង (Green Season)


ភ្នំពេញ៖ នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយ ឯកឧត្តម គិត ទ្រី តំណាងរាស្ត្រមណ្ឌលខេត្តរតនគិរី និងឯកឧត្ដម ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី បានអញ្ជើញទស្សនា និងពិនិត្យស្តង់ពិព័រណ៍នៅក្នុងព្រឹត្តិការណ៍ «សម្លចាណាងឆ្នាំងយក្ស» លើកទី១ ដោយមានការដាក់តាំងផលិតផលសិប្បកម្ម ផលិតផលខ្មែរ បន្លែផ្លែឈើ វត្ថុអនុស្សាវរីយ៍ និងផលិតផលរបស់សហគមន៍នៅក្នុងខេត្តរតនគិរី ក្នុងគោលបំណងជំរុញ និងលើកកម្ពស់ផលិតផលក្នុងស្រុក ជាពិសេស ការពង្រឹងគុណភាព សុវត្ថិភាព សោភ័ណភាព ការកសាងម៉ាកសញ្ញា ដើម្បីពង្រឹងភាពប្រកួតប្រជែងផលិតផលនៅលើទីផ្សារជាតិ និងអន្តរជាតិ។


ក្នុងអំឡុងពេលព្រឹត្តិការណ៍ សង្កេតឃើញថាមានភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ អញ្ជើញទស្សនា និងចាប់អារម្មណ៍យ៉ាងខ្លាំងលើស្នាដៃកែច្នៃផលិតផលសិប្បកម្ម និងទំនិញដែលផលិតដោយកូនខ្មែរ ៕






























Previous Post Next Post