ឯកឧត្តម ខូយ រីដា ទទួលថវិកាពីសប្បុរសជន ដែលបានឧបត្ថម្ភគាំទ្រ ក្នុងការចូលរួមចំណែកសាងសង់អគារពហុព្យាបាល និងសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម ខូយ រីដា ទទួលថវិកាពីសប្បុរសជន ដែលបានឧបត្ថម្ភគាំទ្រ ក្នុងការចូលរួមចំណែកសាងសង់អគារពហុព្យាបាល និងសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់


ភ្នំពេញ៖ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ ព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ នៅសាលាខេត្ត បានទទួលថវិកាពីសប្បុរសជន ដែលបានឧបត្ថម្ភគាំទ្រ ក្នុងការចូលរួមចំណែកសាងសង់អគារពហុព្យាបាល និងសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។


ឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ ឯកឧត្ដម ធាម លឹមអៀង ថវិកាចំនួន៥០០ដុល្លារអាមេរិច ដែលបានការចូលរួមចំណែកសាងសង់អគារមួយ ក្នុងមន្ទីរពេទ្យខេត្តពោធិ៍សាត់ ដែលមានកម្ពស់៥ជាន់ ទទឹង២២ម៉ែត្រ បណ្តោយ៥៤ម៉ែត្រនិងចែកចេញជា ១១១បន្ទប់ ទុកសម្រាប់សម្រាកព្យាបាលនិងសង្រ្គោះបន្ទាន់ ជូនបងប្អូនប្រជាពលរដ្ឋដែលមានជម្ងឺ និងទីទ័លខ្វះខាត។


ថវិកាដែលបានចូលរួមឧបត្ថម្ភ ចេញពីទឹកចិត្តដ៏ល្អថ្លៃថ្លា និងជាកម្លាំងញើសឈាមរបស់បងប្អូនសប្បុរសជន ជាគំរូវីរភាព ដ៏ឧត្តុង្គឧត្តមសម្រាប់ជាគុណប្រយោជន៍ និងបានជួយដល់ការងារមនុស្សធម៌ ជូនប្រជាពលរដ្ឋ ដែលរងទុក្ខលំបាកពិតប្រាកដ។


សូមប្រសិទ្ធពរ បវរសួស្តី និងជួបតែពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕







Previous Post Next Post