ភ្នំពេញ៖ នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃសុក្រទី១៨ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី ការពិគ្រោះយោបល់លើសេចក្តីព្រៀងស្តីពីការរៀបចំផែនការសកម្មភាព និងថវិកា (ផ.ស.ថ.) ឆ្នាំ២០២៦ របស់ក្រសួង ស្ថាប័ន ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីបច្ចេកទេសទទួលបន្ទុកការងាររៀបចំផែនការសកម្មភាព និងថវិកា សរុបចំនួន ៦១នាក់ ស្រី១៤នាក់។
កិច្ចប្រជុំនេះមានគោលបំណងពិនិត្យពិភាក្សាពិគ្រោះយោបល់ និងប្រមូលធាតុចូលបន្ថែម និងតម្រង់ទិសលើការរៀបចំផែនការសកម្មភាព និងថវិកា ឆ្នាំ២០២៦ របស់ក្រសួងស្ថាប័នកាន់តែមានភាពច្បាស់លាស់គ្រប់ជ្រុងជ្រោយ និងមានការឯកភាពគ្នារវាងក្រសួង ស្ថាប័នដែលជាអ្នកអនុវត្តនូវកម្មវិធីជាតិដំណាក់កាលទី២ ស្តីពីការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ៕
















