ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អមដំណើរដោយសមាជិក ព្រឹទ្ធសភា បានអញ្ជើញសួរសុខទុក្ខ និងចែកអំណោយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋភៀសសឹកប្រមាណ ២០.០០០នាក់ នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ នៅវត្តពោធិ៍៥០០០ដើម ស្ថិតក្នុងភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។
ឯកឧត្តមបណ្ឌិត បាននាំនូវពាក្យសួរសុខទុក្ខរបស់សម្តេចតេជោប្រធានព្រឹទ្ធសភា ដែលតែងយកចិត្តទុកដាក់ និងព្រួយបារម្ភពីសុវត្ថិភាព និងការរស់នៅរបស់បងប្អូនដែលកំពុងជួបទុក្ខលំបាកត្រូវភៀសសឹក ក្នុងគ្រាប្រទេសកំពុងជួបប្រទះសង្រ្គាមឈ្លានពានពីបរទេស (សៀម)។
ឯកឧត្តមបណ្ឌិត ក៏បាននាំយកមកជាមួយនូវអំណោយរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋភៀសឹកដែលរួមមាន មីយើង សៀងដបជា ទឹកស៊ីអ៊ីវ ទឹកត្រី ទឹកសុទ្ធ ថ្នាំពេទ្យ និងថវិកាមួយចំនួន។
ឯកឧត្តមបណ្ឌិត បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់តស៊ូ អត់ធ្មត់ និងសាមគ្គីគ្នាឱ្យបានរឹងមាំជាធ្លុងមួយក្នុងគ្រាលំបាកនេះ ៕












