រដ្ឋមន្រ្តីសុខាភិបាល៖ «ខ្ញុំមកទីនេះក្នុងនាមសមាជិកគ្រួសារមួយជាមួយបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា និងសូមផ្តាំផ្ញើសួរសុខទុក្ខ ជូនបងប្អូនប្រជាពលរដ្ឋយើងទាំងអស់ក្នុងខេត្តបន្ទាយមានជ័យ»
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

រដ្ឋមន្រ្តីសុខាភិបាល៖ «ខ្ញុំមកទីនេះក្នុងនាមសមាជិកគ្រួសារមួយជាមួយបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា និងសូមផ្តាំផ្ញើសួរសុខទុក្ខ ជូនបងប្អូនប្រជាពលរដ្ឋយើងទាំងអស់ក្នុងខេត្តបន្ទាយមានជ័យ»


ភ្នំពេញ៖
នាថ្ងៃអង្គារ ទី៣០ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល រួមជាមួយថ្នាក់ដឹកនាំក្រសួងសុខាភិបាល បានអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក ដែលកំពុងស្នាក់បណ្តោះអាសន្ន នៅទីសុវត្ថិភាព ក្នុងខេត្តបន្ទាយមានជ័យ ដែលមានការចូលរួមពី ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ។ 

ក្នុងពិធីនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានពាំនាំនូវការផ្ញាំផ្ញើសួរសុខទុក្ខ ព្រមទាំងនាំយកនូវសម្ភារៈប្រើប្រាស់ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តាមរយៈក្រសួងសុខាភិបាល ដើម្បីចូលរួមដោះស្រាយការលំបាករបស់បងប្អូនប្រជាពលរដ្ឋនាវេលានេះ។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានណែនាំអំពីវិធីសាស្ត្រនៃការថែទាំសុខភាព ដោយអនុវត្តវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ដូចជាការរក្សាអនាម័យ ការហូបស្អាត សម្រាន្តក្នុងមុង ដើម្បីបង្ការខ្លួនពីជំងឺគ្រុនឈាម គ្រុន់ចាញ់ និងចំអិនអាហារឱ្យបានឆ្អិនល្អ ជៀសវាងការបង្កជាជំងឺរាករូស គ្រុនក្តៅ ក្អួត ពុលចំណីអាហារ ផ្សេងៗ។ ក្នុងករណីមានបញ្ហាសុខភាព ត្រូវស្វែងរកសេវាសុខាភិបាល នៅទីតាំងសុខាភិបាល ក្នុងទីសុវត្ថិភាពនេះ ឬមូលដ្ឋានសុខាភិបាលនៅជិតអ្នកបំផុត ដោយមានវត្តមានជាប់ជាប្រចាំនៃបុគ្គលិកសុខាភិបាល។

បញ្ចប់សំណេះសំណាល ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានចុះពិនិត្យ និងសួរសុខទុក្ខមន្រ្តីសុខាភិបាលនៅតាមស្តង់ប្រចំាការសុខភាព និងសំដែងនូវការកោតសរសើរដល់មន្រ្តីសុខាភិបាល ដែលខិតខំបំពេញភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងមានឆន្ទៈមុះមុត ក្នុងនាមជាកងទ័ពអាវស។ 

ក្នុងពេលជាមួយគ្នានេះ បងប្អូនប្រជាពលរដ្ឋ បានសំដែងភាពរីករាយ និង បង្ហាញពីភាពកក់ក្តៅ ចំពោះការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការរៀបចំទីសុវត្ថិភាពនេះ ជាមួយការថែទាំសុខភាព ប្រកបដោយប្រសិទ្ធិភាព ភាពងាយស្រួល ជាមួយស្មារតី ទឹកចិត្តមុតស្រួច រីករាយបម្រើសេវាសុខភាព ពីក្រុមគ្រូពេទ្យដែលប្រចាំការនៅទីនោះ ៕












































Previous Post Next Post