ឯកឧត្តម ហឿ សុីយ៉ែម អញ្ជើញចុះពិនិត្យការបំពេញការងារប្រចាំថ្ងៃ របស់រដ្ឋបាលថ្នាក់មូលដ្ឋាន និងជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ក្នុងឃុំស្នួល ស្រុកស្នួល
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម ហឿ សុីយ៉ែម អញ្ជើញចុះពិនិត្យការបំពេញការងារប្រចាំថ្ងៃ របស់រដ្ឋបាលថ្នាក់មូលដ្ឋាន និងជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ក្នុងឃុំស្នួល ស្រុកស្នួល


ភ្នំពេញ៖
នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ បានអញ្ជើញចុះពិនិត្យការបំពេញការងារប្រចាំថ្ងៃរបស់រដ្ឋបាលឃុំស្នួល វិទ្យាល័យ ហ៊ុន សែន ស្នួល និងមន្ទីរពេទ្យបង្អែកស្រុក ជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋក្រីក្រជួបការលំបាក ចាស់ជរា ជនពិការ ចំនួន៥គ្រួសារ និងពិនិត្យការលក់ដូររបស់បងប្អូនអាជីវករក្នុងផ្សារស្នួល ដើម្បីឈ្វេងយល់បន្ថែមក្នុងបម្រើសេវារដ្ឋបាលសាធារណៈ សេវាសុខភាព តម្លៃទំនិញ និងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ព្រមទាំងស្តាប់ពីបញ្ហាប្រឈមមួយចំនួន ដែលកើតមានក្នុងនៅមូលដ្ឋាន។ ដោយមានការចូលរួមពី លោក ស៊ុំ ជួន ប្រធានក្រុមប្រឹក្សាស្រុកស្នួល អភិបាលរងស្រុក ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ មេភូមិ និងមន្ត្រីជាច្រើនទៀត។

ក្នុងនោះ ឯកឧត្តម ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងលោកប្រធានក្រុមប្រឹក្សាស្រុក លោកស្រី អភិបាលរងស្រុកស្នួល បាននាំយកអំណោយចែកជូនបងប្អូនប្រជាពលរដ្ឋក្រីក្រជួបការលំបាក ចាស់ជរា ជនពិការ ចំនួន៥គ្រួសារ ក្នុង១គ្រួសារ ទទួលបាន អង្ករសុខភាព ៣៦កញ្ចប់, មី ១កេស, ត្រីខ ១យួរ, ទឹកត្រី ១យួរ, ទឹកសុីអុីវ ១យួរ, សារុង១ និងថវិកា ២៤មុឺនរៀល សរុបថវិកាទាំងអស់ចំនួន ៤.៥០០.០០០រៀល។

ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ក៏បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកស្រុកដែលបានយកចិត្តទុកដាក់ប្រចាំការ និងការថែទាំអ្នកជំងឺ និងជួបសំណេះសំណាលបងប្អូនប្រជាពលរដ្ឋ ដែលកំពុងសម្រាកព្យាបាលជំងឺ ចំនួន ១២នាក់ ក្នុងម្នាក់ទទួលបានសារុង១ និងថវិកា ២០.០០០រៀល។

ឯកឧត្តមបន្តចុះពិនិត្យស្ថានភាពការលក់ដូរប្រចាំថ្ងៃរបស់បងប្អូនអាជីវករក្នុងផ្សារស្នួល ដោយសង្កេតឃើញថាការលក់ដូរ បន្លែ ត្រី សាច់ផ្សេងៗដែលជាផលិតផលក្នុងស្រុក ធានាផ្គត់ផ្គង់ជូនប្រជាពលរដ្ឋគ្រប់គ្រាន់ និងមានតម្លៃសមរម្យ។

ឯកឧត្តម ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត បានថ្លែងកោតសរសើរចំពោះ ក្រុមប្រឹក្សាស្រុក និងអាជ្ញាធរគ្រប់ថ្នាក់ ដែលបានលះបង់ និងបានខិតខំប្រឹងប្រែងក្នុងការបំពេញការងារបម្រើប្រជាពលរដ្ឋ និងបានលើកទឹកចិត្តដល់មន្ត្រីរដ្ឋបាលឃុំបន្តយកចិត្តទុកដាក់ ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងចូលរួមដោះស្រាយបញ្ហាប្រឈមនានាដែលកើតមាន ព្រមទាំងជំរុញប្រជាពលរដ្ឋបញ្ជូនកូនៗទាំងអស់ ឱ្យទៅសិក្សារៀនសូត្រឱ្យបានច្រើនគ្រប់ៗគ្រួសារ ព្រោះវិស័យអប់រំ ជាវិស័យអតិភាពបំផុតបំរើឱ្យជីវភាពរស់នៅរៀងរាល់ថ្ងៃរបស់ប្រជាពលរដ្ឋ ៕


















Previous Post Next Post