ឯកឧត្តម លូ គឹមឈន់ ដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ស្តីពី ស្ថានភាពអាជីវកម្ម សេវាកម្ម សមត្ថភាព បញ្ហាប្រឈម និងការចូលរួមរបស់ភាគីពាក់ព័ន្ធរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម លូ គឹមឈន់ ដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ស្តីពី ស្ថានភាពអាជីវកម្ម សេវាកម្ម សមត្ថភាព បញ្ហាប្រឈម និងការចូលរួមរបស់ភាគីពាក់ព័ន្ធរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ


ភ្នំពេញ៖
នាព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ នៅសាលប្រជុំធំ ក.ស.ស. កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីស្ថានភាពអាជីវកម្ម សេវាកម្ម សមត្ថភាព បញ្ហាប្រឈម និងការចូលរួមរបស់អតិថិជនអ្នកប្រើប្រាស់ផែ និងភាគីពាក់ព័ន្ធ កសស ក្រោមអធិបតីភាព ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ។


កិច្ចប្រជុំពិគ្រោះយោបល់នេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណង បញ្ចៀសការកកស្ទះកុងតឺន័រក្នុងទីលាន ដែលអាចនាំឱ្យធ្លាក់ចុះប្រសិទ្ធភាពប្រតិបត្តិការ និងចូលរួមដោះស្រាយបញ្ហានានាដែលបានកើតមាន និងអាចកើតមានឡើងជាមួយអតិថិជនអ្នកប្រើប្រាស់ផែ និងភាគីពាក់ព័ន្ធ ក.ស.ស. ដែលមានការចូលរួមពី តំណាង សាខាគយ និងរដ្ឋាករកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ តំណាង នគរបាលអន្តោប្រវេសន៍ច្រកទ្វារកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ តំណាង ក្រុមហ៊ុននាវាដឹកជញ្ជូនកុងតឺន័រ តំណាង ក្រុមហ៊ុនរថយន្តដឹកជញ្ជូន ភ្នាក់ងារជើងសារគយ និងក្រុមការងារ កំពង់ផែស្វយ័តក្រុងព្រះសីហនុ។ កិច្ចប្រជុំពិគ្រោះយោបល់បានវាយតម្លៃអំពី ស្ថានភាពអាជីវកម្ម សេវាកម្ម សមត្ថភាព បញ្ហាប្រឈម និងការចូលរួមរបស់ភាគីពាក់ព័ន្ធរបស់ ក.ស.ស. ៕



















Previous Post Next Post