ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកនូវបទពិសោធការងារ ក្នុងវិស័យការបរទេស និងការទូតជាង ៣០ឆ្នាំ ដល់សិស្សមន្ត្រីនៃសាលាភូមិន្ទរដ្ឋបាល
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកនូវបទពិសោធការងារ ក្នុងវិស័យការបរទេស និងការទូតជាង ៣០ឆ្នាំ ដល់សិស្សមន្ត្រីនៃសាលាភូមិន្ទរដ្ឋបាល


ភ្នំពេញ៖
កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញដ៏ខ្ពង់ខ្ពស់ធ្វើបាឋកថាស្តីពី «សភាពការណ៍អន្តរជាតិ និងនយោបាយការបរទេសរបស់កម្ពុជា» ជូនដល់គណៈគ្រប់គ្រងសាលា មន្ត្រីរាជការ សិស្សមន្ត្រីនៃសាលាភូមិន្ទរដ្ឋបាល។

មានប្រសាសន៍ស្វាគមន៍ វត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល ក្នុងនាមជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល បានបង្ហាញនូវក្តីសោមនស្សរីករាយ និងថ្លែងអរគុណចំពោះវត្តមានដ៏ខ្ពង់ខ្ពស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានឆ្លៀតពេលពីការបំពេញការងារស្នូលអញ្ជើញចូលរួមជាវាគ្មិនកិត្តិយស ក្នុងកម្មវិធីបាឋកថាស្តីពី «សភាពការណ៍អន្តរជាតិ និងនយោបាយការបរទេសរបស់កម្ពុជា» ជូនដល់គណៈគ្រប់គ្រង មន្ត្រីរាជការ សិស្សមន្ត្រីនៃសាលាភូមិន្ទរដ្ឋបាល។

ទន្ទឹមនឹងការស្វាគមន៍នេះ ឯកឧត្តម យក់ ប៊ុនណា ក៏បានលើកឡើងថា ក្នុងក្របខ័ណ្ឌនៃការបណ្តុះបណ្តាលរបស់សាលាភូមិន្ទរដ្ឋបាល កម្មវិធីបាឋកថា ត្រូវបានចាត់ទុកថាជាវេទិកាដ៏សំខាន់មិនអាចខ្វះបាន ដើម្បីពង្រឹងសមត្ថភាពសិស្សមន្ត្រី កម្មសិក្សាការី និងសិក្ខាកាម។ តាមរយៈវេទិកាថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល និងមន្ត្រីជំនាញជាន់ខ្ពស់ទាំងឡាយ អាចផ្តល់នូវការចែករំលែកចំណេះដឹង និងបទពិសោធពាក់ព័ន្ធនឹងចក្ខុវិស័យ ទស្សនាទាន ឧត្តមានុវត្តន៍លើការដឹកនាំ និងការគ្រប់គ្រងលើវិស័យសាធារណៈ ការលើកកម្ពស់គុណធម៌ជាមន្ត្រី ភាពជាគំរូក្នុងការដឹកនាំ និងការបំពេញការងារការកែទម្រង់ និងការអនុវត្តគោលនយោបាយទាំងឡាយរបស់ក្រសួង ស្ថាប័ន។

ខ្លឹមសារនៃបាឋកថាជារួមរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្តីពី «សភាពការណ៍អន្តរជាតិ និងនយោបាយការបរទេសរបស់កម្ពុជា» ឯកឧត្តមបានចែករំលែកនូវប្រវត្តិដ៏គួរឱ្យចាប់អារម្មណ៍របស់ឯកឧត្តម ដែលបានឆ្លងកាត់ជាច្រើនសម័យកាល ជាពិសេសបទពិសោធការងារ ក្នុងវិស័យការបរទេស និងការទូតជាង ៣០ឆ្នាំ។ 

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានពន្យល់ ណែនាំយ៉ាងក្បោះក្បាយ អំពីភាពប៉ិនប្រសប់ និងទេពកោសលរបស់សម្តេចអគ្គមហាសេនាបតីតេជោ និងសម្តេចមហាបវរធិបតី ក្នុងការដឹកនាំកិច្ចការការបរទេសរបស់កម្ពុជា ក្នុងកាលៈទេសៈដែលភូមិសាស្ត្រនយោបាយមានការប្រែប្រួលឥតឈប់ឈរ ទាំងនៅលើឆាកអន្តរជាតិ កម្រិតតំបន់ និងទំនាស់ទ្វេភាគី។

ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានបង្ហាញពីសមិទ្ធផលការងារការទូតកម្ពុជាក្នុងឆ្នាំ២០២៤ និងបានបញ្ជាក់យ៉ាងច្បាស់ពីឆន្ទៈ និងភាពបុរេសកម្ម នៃការអនុវត្តគោលនយោបាយការបរទេស ក្នុងការឆ្លើយតបទៅស្ថានការណ៍ ដែលពោរពេញទៅដោយភាពមិនប្រាកដប្រជា ស្មុគស្មាញ និងពិបាកប៉ាន់ស្មាន។ ទាំងព្រឹទ្ធសភា រដ្ឋសភា ទាំងរាជរដ្ឋាភិបាល ដែលមានក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាសេនាធិការ បានរួមដៃគ្នា ក្នុងការការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី និងផលប្រយោជន៍ជាតិ ក៏ដូចជាការរក្សាឱ្យបានដាច់ខាតនូវសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់សង្គម ប្រឆាំងរាល់ការប៉ុនប៉ងរបស់កម្លាំងអមិត្តទាំងឡាយ ក្នុងការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ជាពិសេសក្រោមរូបភាពបដិវត្តន៍ពណ៌។ រាជរដ្ឋាភិបាលបានបន្តពង្រឹង ពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាមិត្តទាំងអស់ ព្រមទាំងបង្កើនតួនាទីរបស់ខ្លួនក្នុងការរួមចំណែកដល់ការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ។

សូមជម្រាបថា ក្នុងកម្មវិធីបាឋកថានេះ ដោយមានការចូលរួមពីគណៈគ្រប់គ្រងសាលា មន្ត្រីរាជការ សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១៣ សិស្សមន្ត្រីក្រមការជំនាន់ទី១១ កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ និងកម្មសិក្សាការី មន្ត្រីមធ្យម ឆ្នាំ២០២៥ នៃសាលាភូមិន្ទរដ្ឋបាល សរុបប្រមាណ ១០០០អង្គ/នាក់ ដែលក្នុងនោះ អ្នកចូលរួមដោយផ្ទាល់ នៅក្នុងសហសាល មានចំនួនប្រមាណ ២៥០អង្គ/នាក់ និងតាមប្រព័ន្ធ Microsoft Teams មានចំនួនប្រមាណ ៧៥០អង្គ/នាក់ ៕












Previous Post Next Post