ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតឆែកប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតឆែកប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា


ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតឱ្យ ឯកឧត្តម Martin Vávra ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឆែកប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលឯកឧត្តមបានបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា។


ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកោតសរសើរឯកឧត្តមឯកអគ្គរដ្ឋទូត ចំពោះកិច្ចខិតខំប្រឹងប្រែងចូលរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់ និងពង្រឹងចំណងមិត្តភាពដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការពហុវិស័យ រវាងកម្ពុជា និងឆែក។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកម្ពុជា ជាពិសេសចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្ដី ដែលបានផ្តល់នូវកិច្ចសហការយ៉ាងជិតស្និទ្ធដល់រូបឯកឧត្តមផ្ទាល់ ក៏ដូចជាមន្រ្តីការទូតនៃស្ថានទូតសាធារណរដ្ឋឆែកប្រចាំកម្ពុជា ក្នុងអំឡុងបេសកកម្មការទូតរបស់ឯកឧត្តម។ 


បន្ទាប់ពីជំនួបខាងលើ ឯកឧត្តមឧបនាយករដ្ឋមន្រ្ដី បានរៀបចំអាហារពេលថ្ងៃត្រង់ជូនជាកិត្តិយសដល់ ឯកឧត្តមឯកអគ្គរដ្ឋទូត ៕











Previous Post Next Post