រដ្ឋមន្ដ្រីក្រសួងកសិកម្ម នឹងជួបលោក ទ្រី ស៊ីថេង ហ្មថែទាំដំរី «ឡាក់គី» ដើម្បីស្វែងរកដំណោះស្រាយ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

រដ្ឋមន្ដ្រីក្រសួងកសិកម្ម នឹងជួបលោក ទ្រី ស៊ីថេង ហ្មថែទាំដំរី «ឡាក់គី» ដើម្បីស្វែងរកដំណោះស្រាយ


ភ្នំពេញ៖
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងទទួលជួបលោក ទ្រី ស៊ីថេង ហ្មថែទាំដំរី «ឡាក់គី» ដើម្បីស្វែងរកដំណោះស្រាយ។ ជំនួបនេះ ធ្វើឡើងបន្ទាប់ពីលោក​ ទ្រី ស៊ីថេង ជាបុគ្គលិកនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានសម្រេចចិត្តលាឈប់ពីការងារជាហ្មថែទាំដំរី ឡាក់គី បន្ទាប់ពីបានបម្រើការងារជាមួយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ អស់រយៈពេលជិត ៣ទសវត្សកន្លងមក។


ក្រសួងកសិកម្ម បានបញ្ជាក់ថា ការលាឈប់របស់លោក ទ្រី ស៊ីថេង គឺជារឿងផ្ទៃក្នុងរវាងលោក និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃសុទ្ធសាធ ដោយពុំជាប់ពាក់ព័ន្ធនឹងរដ្ឋបាលព្រៃឈើ ឬក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ទេដែរ។

សូមជម្រាបជូនថា «ឡាក់គី» និងដំរី ៧ក្បាលទៀត នៅឧទ្យានភ្នំតាម៉ៅ ស្ថិតនៅក្រោមការគ្រប់គ្រង ចិញ្ចឹម មើលថែ ដោយរដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ វត្តមានរបស់លោក ទ្រី ស៊ីថេង នៅក្នុងជីវិតរបស់ ឡាក់គី កើតឡើងតាមរយៈកិច្ចសហការរបស់ក្រសួង ជាមួយអង្គការដៃគូ។

ដំរីនីមួយៗនៅឧទ្យានសួនសត្វភ្នំតាម៉ៅ ពុំមែនទទួលបានការមើលថែពី ហ្ម តែម្នាក់នោះទេ។ ដំរីមួយ មានហ្មដំរីមើលថែពី ២ ទៅ ៣នាក់ ដោយក្ដីស្រឡាញ់ ដោយការថ្នមថ្នាក់ ដោយការយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់បំផុត ៕






Previous Post Next Post