ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ ចុះសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ ជូនពលរដ្ឋ និងក្រុមគ្រួសារកងទ័ពប្រមាណ ១.០០០គ្រួសារ ដែលភៀសខ្លួនចេញពីតំបន់ជម្លោះព្រំដែនកម្ពុជា-ថៃ ក្នុងឃុំចំនួន៨ នៃស្រុកជាំក្សាន្ត ខេត្តព្រះវិហារ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ ចុះសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ ជូនពលរដ្ឋ និងក្រុមគ្រួសារកងទ័ពប្រមាណ ១.០០០គ្រួសារ ដែលភៀសខ្លួនចេញពីតំបន់ជម្លោះព្រំដែនកម្ពុជា-ថៃ ក្នុងឃុំចំនួន៨ នៃស្រុកជាំក្សាន្ត ខេត្តព្រះវិហារ


ភ្នំពេញ៖
នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោកជំទាវ និងឯកឧត្តម  មិន ស៊ីថា  អភិបាលរងនៃគណៈអភិបាលខេត្តព្រះវិហារ នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥នេះ បានដឹកនាំគណៈប្រតិភូជាថ្នាក់ដឹកនាំក្រសួង និយោជក នៃក្រុមហ៊ុនឯកជន រោងចក្រ សហគ្រាស និងអង្គភាពពាក់ព័ន្ធ ចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ ជូនប្រជាពលរដ្ឋ និងក្រុមគ្រួសារកងទ័ពប្រមាណ ១.០០០គ្រួសារ ស្មើនឹង ៣.០៩២នាក់ ដែលបានភៀសខ្លួនចេញពីតំបន់ជម្លោះព្រំដែនកម្ពុជា-ថៃ ក្នុងឃុំចំនួន៨ នៃស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មកស្នាក់នៅបណ្តោះអាសន្ននៅទីតាំងមានសុវត្ថិភាព នៅវត្តឧត្តរគិរីទួលអណ្ដែត នៅភូមិថ្នល់បែក ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ ៕






























Previous Post Next Post