ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ ដឹកនាំកិច្ចប្រជុំលើកទី២ របស់ គណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ (គ.ស.ហ.)
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ ដឹកនាំកិច្ចប្រជុំលើកទី២ របស់ គណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ (គ.ស.ហ.)


ភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ៧រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ..២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន ..បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី២ របស់..ដើម្បីពិនិត្យលើវឌ្ឍនភាពការងារប្រឆាំងការសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ របស់កម្ពុជា។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជាអនុប្រធាន និងជាសមាជិកនៃ ..ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រធានដឹកនាំតាមម៉ូឌុលនីមួយៗនៃអនុគណៈកម្មការវាយតម្លៃថ្នាក់ជាតិស្ដីពីការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។ 


នៅក្នុងកិច្ចប្រជុំនេះ អង្គប្រជុំបានពិនិត្យ និងពិភាក្សាលើរបៀបវារៈសំខាន់ៗមួយចំនួន ជាពិសេស លើវឌ្ឍនភាពនៃការវាយតម្លៃហានិភ័យថ្នាក់ជាតិ ស្តីពីការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ(National Risk Assessment - NRA) លើកទី២ និងការរៀបចំរបាយការណ៍ NRA លើកទី២ នេះ  ដែលជាឯកសារគោលដ៏សំខាន់សម្រាប់កម្ពុជា ហើយនឹងក្លាយមូលដ្ឋានសម្រាប់វាយតម្លៃពីហានិភ័យរបស់កម្ពុជាពាក់ព័ន្ធនឹងការប្រឆាំងការសម្អាតប្រាក់ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។


ទន្ទឹមនេះ របាយការណ៍នេះក៏នឹងក្លាយទៅជាមូលដ្ឋានសម្រាប់ការរៀបចំយុទ្ធសាស្ត្រជាតិស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម (National Strategy - NS) ដើម្បីដាក់ចេញនូវផែនការសកម្មភាពនានា សំដៅឆ្លើយតបទៅនឹងកម្រិតហានិភ័យដែលបានកំណត់នៅក្នុងរបាយការណ៍ NRA លើកទី២ នេះផងដែរ។


បន្ថែមពីនេះ អង្គប្រជុំក៏បានពិនិត្យ និងពិភាក្សាអំពីការដាក់ចេញនូវទិសដៅការងារបន្ត ដើម្បីជាការត្រៀមលក្ខណៈរបស់កម្ពុជាសម្រាប់ការវាយតម្លៃអញ្ញមញ្ញ លើកទី៣ ឆ្នាំ២០២៨-២០២៩ ផងដែរ។


ឆ្លៀតក្នុងឱកាសនេះ អង្គប្រជុំក៏បានពិនិត្យ ពិភាក្សា និងវាយតម្លៃលើនិន្ននាការ និងការវិវត្តថ្មីៗមួយចំនួនដែលគួរឱ្យកត់សម្គាល់ពិសេស ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) និងទ្រព្យសកម្មនិម្មិត (Virtual Assets) ដែលអាចជះឥទ្ធិពលដល់ការងារប្រឆាំងការសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យរបស់កម្ពុជា។ 


ជាចុងបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងជាប្រធាន ..បានសម្តែងនូវអំណរគុណចំពោះ ឯកឧត្តម លោកជំទាវ និងលោកលោកស្រី ដែលបានចូលរួមនៅក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ក៏ដូចជា ការកោតសរសើរចំពោះការចូលរួម និងកិច្ចខិតខំប្រឹងប្រែងរបស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី នៅតាមក្រសួង ស្ថាប័ន នានា ដែលបានចូលរួមយ៉ាងសកម្មក្នុងការវាយតម្លៃហានិភ័យនៃការសម្អាតប្រាក់នៅតាមវិស័យរៀងៗខ្លួន ដែលធ្វើឱ្យរបាយការណ៍ NRA លើកទី២ នេះសម្រេចបាននូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់។


ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រធាន ..ក៏បានស្នើឱ្យក្រសួង ស្ថាប័ន និងក្រុមការងារពាក់ព័ន្ធទាំងអស់ បន្តខិតខំប្រឹងប្រែងក្នុងការងារប្រឆាំងការសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ៕












Previous Post Next Post