ភ្នំពេញ៖ នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមសន្ដិបណ្ឌិត ចាន់ អ៊ាន និងឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានអញ្ជើញជាសហអធិបតីដឹកនាំកិច្ចប្រជុំពិនិត្យ និងផ្ដល់យោបល់លើសេចក្ដីព្រាងអនុក្រឹត្យស្ដីពី ឯកសណ្ឋាន សញ្ញាសម្គាល់ និងទង់នគរបាលជាតិកម្ពុជា។
កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អនុរដ្ឋលេខាធិការ ឯកឧត្តម អគ្គនាយក អគ្គនាយករង អគ្គស្នងការរង លោកប្រធាននាយកដ្ឋាន ប្រធានអង្គភាព ព្រមទាំងលោកនាយការិយាល័យ និងមន្រ្តីពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃជាច្រើនរូប ៕















