ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ អញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពី "សមិទ្ធផល និងទិសដៅការងារក្នុងវិស័យរៀបចំដែនដី និងនគរូបនីយកម្ម"
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ អញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពី "សមិទ្ធផល និងទិសដៅការងារក្នុងវិស័យរៀបចំដែនដី និងនគរូបនីយកម្ម"


ភ្នំពេញ៖
នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី សមាជិកគណៈអចិន្ត្រៃយ៍ និងជាប្រធានគណៈកម្មាធិការគណបក្សក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី "សមិទ្ធផល និងទិសដៅការងារក្នុងវិស័យរៀបចំដែនដី និងនគរូបនីយកម្ម" ជូនសិក្ខាកាមដែលជាយុវជនគណបក្សក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សរុប ១៩០រូប។ 

វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងផ្តល់ចំណេះដឹងស៊ីជម្រៅក្នុងវិស័យរៀបចំដែនដី និងនគរូបនីយកម្មជូនដល់យុវជនគណបក្ស និងបង្ហាញអំពីចក្ខុវិស័យដ៏វែងឆ្ងាយ ទំនាក់ទំនងដែលមិនអាចកាត់ផ្តាច់បានរវាងការងារគណបក្សនិងការងារក្រសួង ព្រមទាំងបានឆ្លុះបញ្ចាំងពីកាយវិការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់ថ្នាក់ដឹកនាំនៃគណបក្សក្រសួង និងថ្នាក់ដឹកនាំយុវជនគណបក្សក្រសួង ក៏ដូចជាថ្នាក់ដឹកនាំគណបក្សគ្រប់ជាន់ថ្នាក់ លើការបំពាក់បំប៉នបង្កើនសមត្ថភាពជាប្រចាំដូចភ្លៀងរលឹម ជូនដល់យុវជនគណបក្ស ទាំងចំណេះដឹងផ្នែកនយោបាយ សតិអារម្មណ៍ ទាំងចំណេះជំនាញពាក់ព័ន្ធនឹងការងារស្នូលរបស់ក្រសួង ធ្វើយ៉ាងណាឱ្យប្រាកដថា យុវជនបន្តវេនរបស់គណបក្ស ក្លាយជាយុវជនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ អាចការពារសច្ចភាព និងសមិទ្ធផលរបស់រាជរដ្ឋាភិបាលនិងគណបក្ស និងជាយុវជនបន្តវេនដែលមានសមត្ថភាពគ្រប់គ្រាន់ អាចទទួលអម្រែកដឹកនាំបន្តទៅថ្ងៃអនាគត នាំជោគជ័យជូនគណបក្ស និងចូលរួមដឹកនាំកម្ពុជា ឱ្យក្លាយទៅជាប្រទេសមានចំណូលខ្ពស់ ប្រកបដោយកិត្តិយស សេចក្តីថ្លៃថ្នូរ និងកិត្យានុភាពលើឆាកអន្តរជាតិ។ 

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានផ្តាំផ្ញើឱ្យសិក្ខាកាមទាំងអស់ខិតខំចាប់យកឱកាសពង្រីកចំណេះដឹងឱ្យបានទូលំទូលាយលើសពីការងារជំនាញរបស់ខ្លួន យល់ដឹងពីនយោបាយនិងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនិងគណបក្ស  ចេះផ្សារភ្ជាប់ការងារជំនាញរបស់ខ្លួនជាមួយវិស័យដទៃទៀតប្រកបដោយភាពបត់បែន។ 

អង្គពិធីទាំងមូលប្តេជ្ញាការពារជាដាច់ខាតនូវសុខសន្តិភាព និងប្តេជ្ញាឥតងាករេដើរតាមមាគ៌ាដឹកនាំដ៏ត្រូវរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ៕












Previous Post Next Post