លោក ម៉េង ស្រ៊ុន អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៥)
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

លោក ម៉េង ស្រ៊ុន អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៥)


ភ្នំពេញ៖
នាថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥ លោក ម៉េង ស្រ៊ុន អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានស្រុកថ្ពងនិងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានឃុំអមលាំង បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៥) ស្ថិតនៅស្រុកថ្ពង ឃុំអមលាំង ដោយមានអញ្ជើញចូលរួមពីសំណាក់ លោកប្រធាន អនុប្រធាន ក្រុមការងារខេត្ត, សមាសភាពក្រុមការងារឃុំ, សាខាបក្សភូមិ, យុវជនភូមិ, ក្រុមចលនាស្ត្រី, ចាស់ព្រឹទ្ធាចារ្យ,លោកនាយកសាលាបឋមសិស្សា និងអនុវិទ្យាល័យ,សិស្សអនុវិទ្យាល័យ ដែលសរុបសមាសភាពក្នុងអង្គមីទ្ធិញ ១២៥នាក់ (ស្រី ៣៥នាក់) ផងដែរ។

គួររំលឹកផងដែរថា គណបក្សប្រជាជនកម្ពុជា បានចាប់បដិសន្ធិនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ដោយមានឈ្មោះដើមថា “គណបក្សប្រជាជនបដិវត្តន៍ខែ្មរ” ហើយនៅឆ្នាំ១៩៩១ បានប្តូរឈ្មោះមកជា គណបក្សប្រជាជនកម្ពុជា។ ចាប់តាំងពីពេលបដិសន្ធិរហូតមកដល់បច្ចុប្បន្ន គណបក្សបានប្រកាន់ខ្ជាប់នូវគោលបំណង និងឧត្តមគតិរបស់ខ្លួនគឺឈរនៅខាងប្រជាជន ផ្សារភ្ជាប់រួមសុខ រួមទុក្ខ ជាមួយប្រជាជន ខិតខំប្រមូលកម្លាំងប្រជាជាតិទាំងមូល ដែលមានឧត្តមគតិស្នេហាជាតិមាតុភូមិ ស្រឡាញ់លទ្ធិប្រជាធិបតេយ្យ និងសន្តិភាព ដោយមិនប្រកាន់ឋានៈជីវភាព ជនជាតិ ជំនឿ សាសនា អតីតកាល ដើម្បីរួមកម្លាំងគ្នាការពារមាតុភូមិ ការពារសមិទ្ធិផលសង្គមជាតិ និងកសាងប្រទេសកម្ពុជាមួយ ឯករាជ្យ សន្តិភាព សេរីភាព អព្យាក្រឹត ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។ ក្រោមម្លប់សន្តិភាព និងក្រោមការដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជា ប្រទេសជាតិយើងកាន់តែរីកចម្រើនលឿនទៅមុខ។

ក្នុងអង្គមីទ្ធិញនោះដែរ លោក ម៉េង ស្រ៊ុន អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានស្រុកថ្ពង និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានឃុំអមលាំង បានឧបត្ថម្ភស្បៀង និងសម្ភារ:ជូនដល់ស្នាក់ការគណបក្សឃុំអមលាំង មានដូចជា៖ អង្ករ ២០បេ, មី ៨០កេស, បង្គន់ចល័ត៩ និងឧបត្ថម្ភថវិការដល់ប្រជាការពារភូមិ ក្នុងម្នាក់ៗទទួលបានថវិកា ១០,០០០រៀល សរុប ១១០នាក់ ស្មើនឹង ១,១០០,០០០រៀល ដោយសរុបការចំណាយរួមអស់ ១,៦២៥,០០០រៀល (មួយលានហុកសិបពីរមុឺនប្រាំពាន់រៀល) ទៀតផងដែរ ៕






































Previous Post Next Post