ឧត្តមសេនីយ៍ទោ ហ៊ុន គឹមជាតិ អញ្ជើញគោរពវិញ្ញាណក្ខន្ធសពវីរកងទ័ព ព្រិន្ទបាលឯក ពោ វៃ ដែលបានពលីជីវិតក្នុងសង្រ្គាម នៅសមរភូមិមុខ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឧត្តមសេនីយ៍ទោ ហ៊ុន គឹមជាតិ អញ្ជើញគោរពវិញ្ញាណក្ខន្ធសពវីរកងទ័ព ព្រិន្ទបាលឯក ពោ វៃ ដែលបានពលីជីវិតក្នុងសង្រ្គាម នៅសមរភូមិមុខ


ភ្នំពេញ៖
នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ទោ ហ៊ុន គឹមជាតិ អនុប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ បានដឹកនាំប្រតិភូនាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពវីរកងទ័ព លោកព្រិន្ទបាលឯក ពោ វៃ ដែលបានពលីជីវិតក្នុងសង្រ្គាមឈ្លានពានពីសំណាក់ប្រទេសថៃ ជាយោធិននៃកងពលតូចអន្តរាគមន៍លេខ៨ ចំណុះកងពលធំលេខ៣ កងទ័ពជើងគោក ក្នុងពេលបំពេញពេលសកម្មនៅតាមបណ្ដោយបន្ទាត់ព្រំដែន។

 

ជាមួយគ្នានោះ ឯកឧត្តម ឧត្តមសេនីយ៍ទោ ហ៊ុន គឹមជាតិ បាននាំយកបច្ច័យចំនួន ២,០០០,០០០រៀល និងចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពផងដែរ។


ក្នុងឱកាសដ៏សោកសង្រេង និងក្ដុកក្ដួលបំផុតនេះ ឯកឧត្ដម ឧត្តមសេនីយ៍ទោ ក៏បានសំដែងនូវសារមានទុក្ខ និងចូលរួម រំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារនៃសពរបស់វីរកងទ័ព ពោ វៃ ដែលបានពលីក្នុងសង្គ្រាមឈ្លានពានពី ប្រទេសថៃ ដែលការបាត់បង់នេះ គឺជាការបាត់បង់កុលបុត្រខ្មែរ មួយរូបដ៏អស្ចារ្យ និងបាត់បង់ធនធានការពារជាតិមួយរូបផងដែរ។


ឯកឧត្តម ឧត្តមសេនីយ៍ទោ បានបន្តថា វីរភាពដ៏អង់អាចក្លាហានក្នុង ការលះបង់ដ៏ធំធេងរបស់លោកព្រិន្ទបាលឯក ពោ វៃ សម្រាប់បុព្វហេតុការពារទឹកដី និងប្រជាជននាពេលនេះ និងធ្វើឱ្យប្រជាជនកម្ពុជានៅទូទាំងប្រទេសចងចាំជានិច្ចមិនអាចបំភ្លេចបាន។


ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ឯកឧត្តម ឧត្តមសេនីយ៍ទោ ក៏បានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ លោកព្រិន្ទបាលឯក សូមបានសោយសុខក្នុង សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ៕





Previous Post Next Post